ព័ត៌មានជាតិ

ផឹកស៊ីទាស់សម្តីគ្នា ជនបង្កទាញពូថៅកាប់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ត្រូវនគរបាលចាប់ខ្លួន

Photo from Hun Thoeun

ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំក្រវាញធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៤ពីបទបង្កហឹង្សាដោយចេតនាដោយជនសង្ស័យ បានយកពូថៅកាប់ទៅលើជនរងគ្រោះ បណ្តាលអោយរងរបូសជាទម្ងន់ដោយសារផឹកស៊ីស្រវឹងហើយទាស់សម្តីគ្នាកាលពីវេលាម៉ោង ១៤ និង ៣០ នាទីនៅចំនុចរាំងខ្វាវ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

បើតាមរបាយការណ៍របស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចនគរបាលឃាត់ខ្លួនបាននោះមានឈ្មោះ ម ញ៉ន ភេទប្រុសអាយុ ៣៧ឆ្នាំ ជនជាតិខ្មែររស់នៅភូមិក្សេត្របូរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ចំណែកជនរងគ្រោះមានឈ្មោះចាន់ រឿន ភេទប្រុសអាយុ ៣៩ឆ្នាំ ជនជាតិខ្មែររស់នៅភូមិក្សេត្របូរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

To Top