កំពង់ស្ពឺ៖ កម្លាំង នគរបាលស្រុកសំរោងទង ឃាត់ខ្លួនក្រុមចោរឆក់ប្លន់ ដែលតែងតែធ្វើសកម្មភាព ក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ នឹងខេត្តកណ្តាល ចំនួន៨នាក់ជាបន្តបន្ទាប់ ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-09_09-49-43-1024x768.jpg)
ការឃាត់ខ្លួនក្រុមចោរឆក់ប្លន់ ខាងលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៥-៦ ស្ថិតនៅភូមិកំណប់ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៨ ខែតុលាឆ្នាំ២០២៤ ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-09_09-49-47-1024x768.jpg)
លោកវរ:សេនីយ៍ឯក ឃុត សុផល អធិការដ្ឋាននគរបាលស្រុកសំរោងទង បានឲ្យដឹងថាកម្លាំង ព្រហ្មទណ្ឌ សហកាជាមួប៉ុស្តិ រលាំងគ្រើល មានការដឹកនាំសម្របសម្រួល ដោយលោកឈៀវ គីមហាក់ ព្រះរាជអាជ្ញារង អបសាលាដំបូងខេត្តកំពង់ស្ពឺ និង មានការចង្អុលបង្ហាញដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឃឹម សុខខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-09_09-49-50-768x1024.jpg)
បានឃាត់មុខសញ្ញាសង្ស័យចំនួន២នាក់នឹងម៉ូតូ១គ្រឿងនៅចំណុចផ្លូវភូមិដែកភ្លើងឃុំរលាំងគ្រើល ស្រុកសំរោងទង ១,ឈ្មោ ស្រី សុខលី ហៅ ម៉េង ប្រុស១៩ឆ្នាំ នៅភូមិរលាំងចក ឃុំ រលាំងគ្រើលស្រុកសំរោងទង ២,ឈ្មោះ ស៊ុក គន្ធី ហៅទួក ប្រុស២០ឆ្នាំនៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី យកមកធ្វើការសាកសួរបានឆ្លើយសារភាពថាបានឆក់ចំនួន ៥លើក។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-09_09-49-55-768x1024.jpg)
បានបន្តឃាត់មុសញ្ញា ចំនួន ២នាក់១,ឈ្មោះ មុំ ចាន់តុន ហៅតុន ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិព្រៃសាលា ឃុំរលាំង គ្រើល ស្រុកសំរោងទង២, ឈ្មោះ សំរ៉ូត រ៉សា ហៅសា ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ក្រោយពីធ្វើការសាកសួរ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថាខ្លួន និងបក្ខពួក
បានធ្វើសកម្ម ភាពឆក់ ទូរស័ព្ទ និងប្លន់ម៉ូតូគ្រឿង ៣,ឈ្មោះ អ៊ុក ដារ៉ូ ភេទប្រុស អាយុ ២២ឆ្នាំ ព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល កណ្ដាល ( អ្នកនាំទៅលក់ម៉ូតូ ) ។
៤, ឈ្មោះ សយ សំអាត ហៅភឹង ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិត្រពាំងគង ស្រុកសំរោងទង ( អ្នកនាំអ្នកទិញម៉ូតូ )៥,ឈ្មោះ ឯក ចន្ថន ហៅឡុង ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិស្តុកព្រីង ឃុំសំបូរ ស្រុកសំរោងទង ( អ្នកទទួលទិញ )។
លោកបានបញ្ជាក់ សរុបឃាត់ មនុស្សចំនួន ៨នាក់ និង ម៉ូតូចំនួន ៣គ្រឿង ( របស់ជនរងគ្រោះ ១គ្រឿង )
ជំនាញសាកសួរកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕ដោយ៖សុខសុភ័ណ្ឌ រូបថត អធិការដ្ឋាន
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-09_09-49-58-576x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-09_09-50-02-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-09_09-50-05-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-09_09-50-09-576x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-09_09-50-12-576x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-09_09-50-17-576x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)