តាកែវ៖ ស្ពានមួយកន្លែងស្ថិតនៅក្នុងភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ត្រូវបានកាត់ផ្ដាច់ ដោយសារការហូរច្រោះ ដែលត្រូវឱ្យអ្នកធ្វើដំណើរតាមមធ្យោបាយ រថយន្ត ម៉ូតូ ប្រើប្រាស់ផ្លូវទឹកវិញជាបណ្ដោះអាសន្ន។ នេះបើតាមការជូនដំណឹងរបស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-09_09-57-45.jpg)
តាមរយៈគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ លោក វ៉ី សំណាង បានសរសេរយ៉ាងដូច្នេះថា «សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរទៅកាន់ស្រុក បុរីជលសារ សូមមេត្តាធ្វើដំណើរតាមផ្លូវទឹក ជាបណ្ដោះអាសន្នសិន។ មូលហេតុ ស្ពានមួយកន្លែងស្ថិតនៅក្នុងភូមិកំពុងអំពិល ឃុំបូរីជលសារ ស្រុកបូរីជលសា រ ខេត្តតាកែវ ត្រូវបានកាត់ផ្ដាច់ ដោយសារការហូរច្រោះ ។ ដូច្នេះសូមបងប្អូនដែលត្រូវធ្វើដំណើរតាមមធ្យោបាយ រថយន្ត ម៉ូតូ សូមមេត្តាប្រើប្រាស់មធ្យោបាយផ្លូវទឹកវិញ សិន ។ សូមអរគុណ!»៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)