ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានប្រកាសឲ្យដឹងថា ដើម្បីរៀបចំប្រព័ន្ធលូរំដោះទឹក នៅច្រកចូលខាងកើត ប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា នឹងបិទជាបណ្តោះអាសន្នផ្លូវចេញ-ចូលខាងត្បូងនៃច្រក ចូលខាងកើតប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី១១-១៦ តុលា ។
តាមរយៈសេចក្ដីជូនដំណឹង នាថ្ងៃទី៩ តុលានេះ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត ពីច្រកខាងកើត ៕
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-09_14-36-50-732x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)