ព័ត៌មានជាតិ

លោកHe Lifeng ដឹកនាំគណៈប្រតិភូ មជ្ឈិមបក្ស អញ្ជើញទៅសួរសុខទុក្ខ និងចុះត្រួតពិនិត្យការងារ នៅកងពលធំលេខ៨ នៃអង្គភាពផលិតកម្ម និងការស្ថាបនាភូមិភាគ Xinjiang (XPCC) នៅក្រុងShihezi

លោក He Lifeng សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ឧបនាយករដ្ឋមន្រ្តីចិន និងជាប្រធានគណៈប្រតិ ភូមជ្ឈិមចិន បានដឹកនាំគណៈប្រតិភូ មជ្ឈិមបក្សអញ្ជើញ ទៅសួរសុខទុក្ខ និងចុះត្រួតពិនិត្យការងារ នៅកងពលធំលេខ៨ នៃអង្គភាពផលិតកម្ម និងការស្ថាបនាភូមិភាគ Xinjiang (XPCC) នៅក្រុងShihezi ។
គោលដៅទីមួយ របស់គណៈប្រតិភូ មជ្ឈិមចិន បានទៅដល់សារមន្ទីរយោធា ធ្វើស្រែចម្ការនៃអង្គភាព XPCC ដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្ត បដិវត្តន៍នៃការធ្វើស្រែចម្ការ និងការការពារព្រំដែន របស់អង្គភាពXPCC និងការរួមចំណែកដ៏សំខាន់ របស់អង្គភាពXPCC ក្នុងការជំរុញការអភិវឌ្ឍ តំបន់ស៊ីនជាំង ការបង្កើនសាមគ្គីភាពជនជាតិ ការគាំពារស្ថិរភាពសង្គម និងការពង្រឹងការការពារ ព្រំដែនជាដើម ។

បន្ទាប់មក គណៈប្រតិភូ មជ្ឈិមបក្សបានអញ្ជើញសិក្សាស្វែងយល់ការងារនៅក្រុមហ៊ុនXinjiang Tianye។ លោក He Lifeng បានស្តាប់របាយការណ៍ ស្តីពីការច្នៃប្រឌិតថ្មីនិងការអភិវឌ្ឍឧស្សាហូបនីយកម្មបែបថ្មី របស់សហគ្រាស និងស្វែងយល់ពីស្ថានការណ៍ ផលិតកម្មនិងអាជីវកម្មជាដើម ។ លោក He Lifeng បានគូសបញ្ជាក់ថា អង្គភាព XCPP គួរតែប្រកាន់ខ្ជាប់នូវកម្លាំងចលករ នៃការច្នៃប្រឌិតថ្មី អភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី តាមស្ថានការណ៍ជាក់ស្តែង ក្នុងតំបន់ ពន្លឿនការអភិវឌ្ឍប្រកបដោយកម្រិតខ្ពស់ វៃឆ្លាតនិងបៃតង ត្រូវផ្តោតទៅលើវិស័យ ដូចជាការប្រើប្រាស់ធ្យូងថ្មស្អាត ប្រកបដោយប្រសិទ្ធភាពខ្ពស ការពារបរិស្ថាន និងសន្សំសំចៃ ថាមពលជាដើម ដើម្បីជំរុញការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ តាមរយៈការពូនជ្រំកម្លាំងចលករថ្មី ផ្នែកបច្ចេកវិទ្យាឧស្សាហកម្ម៕

To Top