ព័ត៌មានជាតិ

ឃាត់ខ្លួនមុខ សញ្ញាជួញដូរ នូវសារធាតុញៀន៤នាក់ ដកហូតម្សៅក្រាម ពណ៌សរថ្លា១៩កញ្ចប់

កំពង់ស្ពឺ ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ស្រុកបានឃាតខ្លួនមុខ សញ្ញាជួញដូរគ្រឿងញៀនចំនួន៤នាក់ ២ទីតាំងផ្សេងគ្នា នៅស្រុកសំរោងទង កាលពីរសៀលថ្ងៃទី១០ ខែតុលាឆ្នាំ២០២៤។

លោក វរ:សេនីយ៍ឯកឃុត សុផល អធិការនគរបាលស្រុកសំរោងទង​ បានឲ្យដឹងថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ស្រុកដឹកនាំដោយ មានការសម្របសម្រួលពី លោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ
ព្រមទាំងមានការចង្អុល ដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត ។
បានធ្វើការបង្រ្កាបមុខសញ្ញាជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់មុខសញ្ញា៤នាក់រួមមាន៖
១-ឈ្មោះ អុក ចន្ថា ភេទប្រុស អាយុ ២៤ ឆ្នាំ  នៅភូមិ មហាលាភ ឃុំ រលាំងចក ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ (គ្រឿងញៀន ១កញ្ចប់តូច)
២-ឈ្មោះ នូ ភារះ ភេទប្រុស អាយុ២៦ឆ្នាំនៅភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(គ្រឿងញៀន៤កញ្ចប់តូច)
ឃាត់នៅចំណុចនៅភូមិ មហាលាភ ឃុំ រលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៣-ឈ្មោះ ឃឹម សាមឿន ប្រុស៣០ឆ្នាំនៅភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(គ្រឿងញៀន១២កញ្ចប់ មធ្យម២កញ្ចប់)
.ឃាត់ចំណុចភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទងនិង៤-ឈ្មោះ សុខ សាមីត ប្រុស២៣ឆ្នាំនៅភូមិរំលិច ឃុំរលាំងគ្រើល ស្រុកសំរោងទង(គ្រឿងញៀន ២កញ្ចប់)
-ឃាត់នៅភូមិក្រាំងមេត្រី ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកបានបន្តទៀតថាបានដក់ហូតវត្ថុតាំងរួមមានគ្រឿងញៀន១៩កញ្ចប់មធ្យម២កញ្ចប់ ទូរសព្ឌ័៣គ្រឿង ម៉ូតូ១គ្រឿងសម្ភារៈប្រើប្រាស់មួយចំនួន។

ជនសង្ស័យទាំង៤នាក់កម្លាំងជំនាញកំពុងធ្វើការសាកសួរ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ដោយ៖សុខ សុភ័ណ្ឌ រូបថត អធិការនគរបាល

To Top