ព័ត៌មានជាតិ

ម៉ូតូកង់បី និងរថយន្តដឹកជញ្ជូនធំៗ ក្រោយការរៀនវគ្គបណ្តុះបណ្តាល មានការគោរពច្បាប់ចរាចរណ៍ ល្អប្រសើរជាងមុន

ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា អ្នករត់ម៉ូតូកង់បី និង រថយន្តធំៗដែលបានទទួល ចូលរៀនវគ្គបណ្តុះបណ្តាល និងទទួលបានបណ្ណបើកបររួចមកឃើញថា ការបើកបរមានការគោរពច្បាប់ចរាចរណ៍ល្អប្រសើរជាងមុន ហើយការរិះគន់ពីសំណាក់សាធារណជន ដែលធ្វើដំណើរតាមផ្លូវក៏ត្រូវ បានកាត់បន្ថយច្រើនផងដែរ។

លោកឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានលើកឡើងក្នុង ពិធីបិទយុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណ បើកបរយានយន្ត ដល់អ្នកបើ កបរម៉ូតូកង់បី ដែលជាសមាជិកដៃគូបើកបររបស់ក្រុមហ៊ុនហ្គ្រេប (ខេមបូឌា) នាព្រឹកថ្ងៃទី ១១ ខែ តុលាឆ្នាំ២០២៤នៅទីស្តីការក្រសួងថាអ្នកបើកបរ ម៉ូតូកង់បីកន្លងមកក៏មាន ការលើក ឡើងពីការ បង្កភាពលំបាកលើដងផ្លូវប៉ុន្តែក្រោយការបណ្តុះ បណ្តាលនេះទៅគេសង្ឃឹម ជឿជាក់ថានឹងអាចជួយបញ្ចប់ការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋ។ អ្នករត់កង់បីត្រូវធ្វើយ៉ាងម៉េចគោរពច្បាប់ចរាចរណ៍។ លោកអគ្គនាយកបានបន្តថា ក្រៅពីនេះបន្ទាប់ពីក្រសួងបើកវគ្គបណ្តុះបណ្តាល អ្នកកបើកបររថយន្តធន់ធំៗកន្លងមកឃើញថា ការបើកបរល្អប្រសើរជាងមុន ដោយក្នុងនេះគោរពច្បាប់ និងសង្ឃឹមជឿជាក់អ្នកដឹក ជញ្ជូនដទៃទៀតនឹងគោរព ច្បាប់ចរាចរណ៍នេះដូចគ្នាសំដៅ ធ្វើយ៉ាង ណាឱ្យមានសុវត្តិភាពនឹងសណ្តាប់ធា្នប់លើដងផ្លូវ។

អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក របស់ក្រសួងសាធារណការណ៍ និងដឹក ជញ្ជូនរូបនេះបានឱ្យដឹងដែរថា បើមានបងប្អូនអ្នករត់ម៉ូតូកង់បី ចង់ចូលរៀនវគ្គបណ្តុះប ណ្តាល ក្រសួងនឹងរៀ បចំឱ្យពួកគាត់បន្តទៀត ដោយក្នុងនេះមិនត្រឹមតែឱ្យចូលរៀនមិ នយកថវិការ ហើយ នៅជួយសម្របសម្រួ លក្នុងការប្រឡងនិងធ្វើបណ្ណបើកបរឱ្យថែមទៀត។

លោកបានបញ្ជាក់បន្ថែមថា សម្រាប់ក្រុមហ៊ុនដឹកជញ្ជូននៅថ្ងៃខាងមុខនេះ លោកនឹងស្នើសុំឱ្យនាយកដ្ឋានសុវត្តិភាពចរាចរណ៍ផ្លូវគោក វាយតម្លៃក្រុមហ៊ុនទាំងអស់ក្នុងករណី អនុវត្តិបានត្រឹមត្រូវតាមផ្លូវច្បាប់ នឹងចេញ បណ្ណសរសើរជូន។ កន្លងមកយើងធ្វើសម្រាប់ក្រុមហ៊ុនធំៗ តែពេលនេះយើងនឹងធ្វើសម្រាប់ក្រុមហ៊ុន កម្រិតដូចជាក្រុមហ៊ុនក្រេប (Grab) នេះជាដើម។

លោក កង សុវណ្ណរ៉ូត នាយកគ្រប់គ្រងក្រុមហ៊ុន Grab បាននិយាយថា៖ “យើងពិតជាមាន មោទន ភាពខ្លាំងណាស់ និងសូមជម្រាបជូនថា Grab បានធ្វើការយ៉ាងជិត ស្និតជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលសរុបចំនួន ១០វគ្គ សម្រាប់បងៗដៃគូបើកបររបស់យើងតាំងពីខែមេសា ឆ្នាំ២០២៤នេះកន្លងមក ដោយបានបង្ហាញពីការប្តេជ្ញាចិត្ត ដ៏មុតមាំរបស់យើងចំពោះសុវត្ថិភាពចរាចរណ៍។ ជារួម បងៗដៃគូបើកបររបស់យើង បានចូលរួមយ៉ាងសកម្មទាំងក្នុងវគ្គបណ្តុះបណ្តាល និងការប្រឡងយកប័ណ្ណបើកបរ។ ក្រោមកិច្ចសហការជាមួយក្រសួង យើងកំពុងបោះជំហ៊ានទៅមុខ និងដើរតួយ៉ាងសំខាន់ក្នុងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពចរាចរណ៍ទូទាំងប្រទេស។” គួរបញ្ជាក់ថា យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្តនេះ គឺជាការផ្តួចផ្តើមឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណង ដើម្បីលើក កម្ពស់ ការយល់ដឹងអំពី ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បច្ចេកទេសបើកបរយានយន្ត និងមានសមត្ថភា ពគ្រប់គ្រាន់ដើម្បីប្រលងជាប់យក បណ្ណបើកបរម៉ូតូកង់បីឱ្យបានគ្រប់ៗគ្នា។

វគ្គបណ្តុះបណ្តាលនេះ មានចំនួន ១០វគ្គ និងមានអ្នកសិក្ខាកាមចូលរួមសរុបចំនួន ៨១១នាក់ ហើយបានរៀបចំប្រឡង យកបណ្ណបើកបរយានយន្តចំនួន ១១លើក ក្នុងនោះ អ្នកចូលរួមប្រឡងទ្រឹស្តីសរុបចំនួន ៣៤៧នាក់ (ប្រឡងឡើងវិញ១២៦នាក់) ជាប់១១៥នាក់ ស្មើនឹង៣៤ភាគរយ ធ្លាក់១៩៧នាក់ ស្នើនឹង៥៧% និងអវត្តមាន ២៩នាក់ ស្នើនឹង៩ភាគរយ។ អ្នកប្រឡងដៃចង្កូតសរុបចំនួន ១៣៧នាក់ (ប្រឡងឡើងវិញ ២២នាក់) ជាប់១០៧ ស្នើនឹង៧៨ភាគរយ ធ្លាក់ ៣០នាក់ ស្មើ២២ភាគរយ៕

To Top