ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា សកម្មភាពប្រយុទ្ធប្រឆាំង នឹងល្បែងឆបោកអនឡាញ បានក្លាយជាកុងសុងស៊ីស សម្រាប់កម្ពុជា-ចិន។
តាមរយៈគណនីហ្វេសប៊ុក លោក វ៉ាង វិនពីន បានលើកឡើងថា ក្នុងកិច្ចប្រជុំនៅប្រទេសឡាវ នាយករដ្ឋមន្ត្រីទាំងពីរ (កម្ពុជា-ចិន) បានឯកភាពគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាល្បែងឆបោកអនឡាញជាដើម។
លោក វ៉ាង វិនពីន បញ្ជាក់ថា « ឆមាសទី១នៃឆ្នាំ២០២៤នេះ ចិននិងកម្ពុជាបានសហការគ្នា បញ្ជូនជនល្មើសដែលពាក់ព័ន្ធនឹងល្បែងឆបោកអនឡាញជាង ១២០០នាក់ ទៅកាន់ប្រទេសសមីខ្លួនវិញ»។
លោកឯកអគ្គរដ្ឋទូតបញ្ជាក់បន្ថែមថា «សកម្មភាពប្រយុទ្ធប្រឆាំងនឹងល្បែងឆបោកអនឡាញ បានក្លាយជាកុងសុងស៊ីសសម្រាប់ចិននិងកម្ពុជា និងប្រទេសផ្សេងទៀតក្នុងតំបន់»។
លោកបន្ថែមថា ប្រទេសក្នុងតំបន់រួមគ្នា ប្រយុទ្ធប្រឆាំងសកម្មភាពឧក្រិតកម្មឆ្លងដែន ដែលមានដូចជាល្បែងឆបោកអនឡាញជាដើម ប្រាកដជានឹងសម្រេចបាន សមិទ្ធផលផ្លែផ្កាកាន់តែច្រើន៕