ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ជម្រុញស្ថាបនា ផ្លូវតំបន់ផល ប៉ះពាល់ចំនុចអូរ១ និង អូរ២ ឃុំប្រម៉ោយ ឲ្យបានមុនពិធីបុណ្យ ចូលឆ្នាំខ្មែរខាងមុខ

ពោធិ៍សាត់: អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា នៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២៤ បានជម្រុញដល់ក្រុមការងារ ស្ថាបនាផ្លូវ ក្រាលកៅស៊ូ ឆ្ពោះទៅតំបន់ដោះស្រាយ ផលប៉ះពាល់នៅចំនុចអូរ១ និង អូរ២ឃុំប្រម៉ោយ ស្រុកវាលវែង ត្រូវពន្លឿនការស្ថាបនារួម ទាំងសំណង់សិល្បះ ការមួយចំនួនឆ្ពោះ ទៅតំបន់ដី សម្បទានរបស់រដ្ឋ ដើម្បីដោះស្រាយ ផលប៉ះពាល់ ជូនប្រជាពលរដ្ឋអោយ ចាកចេញពីតំបន់ អភិរក្សធនធានធម្មជាតិភ្នំ ១៥០០ ផ្លូវអន្ទង់អាំង ត្រូវស្ថាបនាអោយ បានមុនពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ ២០២៥ នាពេលខាងមុខនេះ។

លោកអភិបាលខេត្តបានជម្រុញបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឈនភាពនៃការស្ថាបនាផ្លូវឆ្ពោះទៅចំនុចអូរ១ និង អូរ២ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ដោយមានការចូលរួម ពីក្រុមការងារក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មន្ទីរពាក់ព័ន្ធ និង អាជ្ញាធម៌មូលដ្ឋាន នៅសាលាស្រុកវាលវែង ។

លោកអភិបាល ខេត្តពោធិ៍សាត់ ក៍បានជម្រាបជូនថា បច្ចុប្បន្ននេះក្រុមការងារ អន្តរក្រសួងបាន និងកំពុងរៀបចំតំបន់ ផ្លូវអន្ទង់អាំងភ្នំ ១៥០០ អោយទៅជាតំបន់ បៃតង និងជាតំបន់អភិរក្ស ធនធានធម្មជាតិ គ្មានពីរនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។ លោកអភិបាលខេត្ត ក៍បានបញ្ជាក់ថា ការសម្រេចអភិរក្ស តំបន់ផ្លូវអន្ទង់អាំងភ្នំ ១៥០០នេះ គឺជាសេចក្តីប្រាថ្នា ចង់បានរបស់ប្រជាពលរដ្ឋ ទូទាំងប្រទេសជាពិសេសភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលទទួចចង់ អោយរាជរដ្ឋាភិបាល ក៍ដូចជាអាជ្ញាធរអោយរក្សាទុក នៅតំបន់នេះអោយក្លាយ ជាតំបន់អភិរក្ស ធនធានធម្មជាតិ ដូចពីមុនដោយ មិនអោយមានការ សាងសង់សំណង់ អានាធិបតេយ្យ ឬកាន់កាប់ដោយខុសច្បាប់ នោះឡើយ។

ស្របគ្នានោះក្រុមការងារ អន្តរក្រសួង ដោយទទួលបានការណែនាំ និង គោលការណ៍ឯកភាពដ៍ខ្ពង់ខ្ពស់ ពីសម្តេចប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់គិតគូរ និងរកទីកន្លែងថ្មីស្របច្បាប់ ធ្វើការដោះស្រាយ ជូនប្រជាពលរដ្ឋ ដែលយល់ព្រមចាកចេញចំនួន ៧០ គ្រួសារ/៩៨ គ្រួសារ ផ្ទៃដីត្រូវដោះស្រាយប្រមាណជាង ១០០ ហិចតា ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែងត្រង់ចំនុចអូរ១ និង អូរ២ដែលក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក ភ្លើង ដីមានជីជាតិល្អ និង ក្បែរទីប្រជុំជន នៃ ឃុំប្រម៉ោយ ស្រុកវាលវែងតែម្តង ៕

To Top