ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Liu Minglin ប្រធានក្រុមហ៊ុន Yunnan Provincial Investment Holding Group (YIG) ដែលជាក្រុមហ៊ុនមេ របស់ព្រលានយន្ត ហោះអន្តរជាតិអង្គរ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_09-13-20-1024x842.jpg)
បើតាមក្រសួងទេសចរណ៍បានឱ្យដឹងថា ការជំនួបពិភាក្សាការងារនេះ ក្នុងគោលបំណង ដើម្បីស្តាប់នូវស្ថានភាពអាជីវកម្ម បញ្ហាប្រឈម និងការចូលរួមចំណែក របស់វិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ បរទេសមកទស្សនា ប្រទេសកម្ពុជាឱ្យបានច្រើន និងមានសន្ទុះឡើងវិញ សម្រាប់ជំរុញកំណើន សេដ្ឋកិច្ច តាមរយៈវិស័យ ទេសចរណ៍ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ ជាពិសេសគំរោងរបស់ក្រុមហ៊ុន ក្នុងការបណ្តាក់ទុនបន្ថែម ដើម្បីអភិវឌ្ឍតំបន់ ជុំវិញព្រលាន យន្តហោះ អន្តរជាតិអង្គរ ឱ្យក្លាយជាតំបន់វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មចំរុះ ក៏ដូចជា ការអភិវឌ្ឍន៍ ផលិតផល ទេសចរណ៍បន្ថែមថ្មីទៀត។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_09-13-24-1024x525.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)