ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នេះ លោក ឧបនាយករដ្ឋមន្ត្រី ស សុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ក្នុងទិវាប្រារព្ធ ព្រះរាជពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១២ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៤) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប វិមានឯករាជ្យ រាជធានីភ្នំពេញ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_09-19-22-1024x682.jpg)
ដ្បិតវេលាកន្លងទៅ ១២ឆ្នាំហើយក្តី ប៉ុន្តែប្រជារាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណៈ នៅតែចងចាំជានិច្ចចំពោះគុណូបការៈ និងវីរភាពដ៏អស្ចារ្យរបស់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ពិសេសការលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិ ក្នុងការទាមទារឯករាជ្យភាពពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_09-19-26-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_09-19-29-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_09-19-33-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_09-19-37-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_09-19-41-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_09-19-45-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_09-19-48-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_09-19-52-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)