ភ្នំពេញ ៖ ក្នុងពិធីអបអរសារទរ ទិវាសុខភាពផ្លូវចិត្តពិភពលោក ក្រោមប្រធានបទ «សុខភាពផ្លូវចិត្ត ក្នុងកន្លែងធ្វើការ» នាថ្ងៃ១៤ តុលា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអំពាវនាវដល់ក្រសួង ស្ថាប័នទាំងអស់ និងអង្គការទាំងអស់ ចូលរួមលើកកម្ពស់សុខភាព ផ្លូវចិត្តនៅក្នុងកន្លែងធ្វើការ ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_10-31-17-1024x682.jpg)
ការអំពាវរបស់លោករដ្ឋមន្រ្តី អំពីចូលរួមលើកកម្ពស់សុខភាព ផ្លូវចិត្តនៅក្នុងកន្លែងធ្វើការនេះ គឺលោកបានឲ្យផ្តោតជាសំខាន់ ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំស្តីពីសុខភាពផ្លូវចិត្តនៅកន្លែងធ្វើការដល់ថ្នាក់ដឹកនាំរបស់ អង្គភាពនីមួយៗ ដោយធ្វើការបណ្តុះបណ្តាលស្តីពីការ គ្រប់គ្រងភាពតានតឹងផ្លូវចិត្ត (Stress management) នៅកន្លែងធ្វើការ សម្រាប់អ្នកដឹកនាំ មន្រ្តីរាជការ និងនិយោជិត។ ត្រូវបង្កើតឧបករណ៍សម្រាប់វាយតម្លៃសុខភាពផ្លូវចិត្ត (Mental health screening tool) ដើម្បីឲ្យមន្រ្តីរាជការ និយោជិត និងប្រជាជនទូទៅ អាចប្រើប្រាស់ដើម្បីវាយតម្លៃស្ថានភាពសុខភាព ផ្លូវចិត្តរបស់ខ្លួន (Self-assessment) ឲ្យបានទូលំទូលាយ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_10-31-21-1024x682.jpg)
ក្នុងនោះលោកថា ត្រូវរៀបចំឲ្យមានគោលការណ៍ អនុវត្តស្តីពីការគ្រប់គ្រង ភាពតានតឹងផ្លូវចិត្ត នៅកន្លែងធ្វើការ (Practical Guidelines for Stress Management in Workplace) ដើម្បីប្រើប្រាស់រួមគ្នា ដោយសហការជាមួយស្ថាប័ន អង្គភាព និងដៃគូពាក់ព័ន្ធ ។ បណ្តុះបណ្តាលជំនាញផ្តល់ប្រឹក្សាផ្លូវចិត្ត (Mental health counseling skills) ដល់អ្នកផ្តល់ប្រឹក្សាផ្លូវចិត្ត (Mental health counselor) និងរៀបចំឱ្យមានសេវាផ្តល់ប្រឹក្សាផ្លូវចិត្ត (Mental health counselling service) ដល់មន្រ្តីរាជការ នៅតាមអង្គភាពនីមួយៗ និងសហការ ជាមួយស្ថាប័ន អង្គភាព និងដៃគូពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាល ជំនាញផ្តល់ប្រឹក្សាផ្លូវចិត្ត ដល់ស្ថាប័នរដ្ឋាភិបាល ផ្សេងទៀត។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_10-31-24-1024x714.jpg)
ចំពោះករណីនេះលោកសង្កត់ធ្ងន់ថា «មិនមានអ្វីដែល យើងធ្វើមិនបានទេ ក្នុងពិភពលោកយើងនេះ។ យើងកាន់តែអាចធ្វើបានល្អថែមទៀតផង» ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_10-31-27-1024x759.jpg)
សុខភាពផ្លូវចិត្ត គឺជាធាតុផ្សំដ៏សំខាន់ នៃសុខុមាលភាព ទូទៅ ហើយក៏មានសារៈសំខាន់ដូចសុខភាពផ្លូវកាយ ដែរ ហើយក៏ជាស្នូលមួយដ៏សំខាន់ សម្រាប់ធានាគុណភាព និងផលិតភាពក្នុងកន្លែងធ្វើការ ដោយសារសុខភាពផ្លូវចិត្ត និងការងារ តែងតែមានអន្តរកម្មទៅវិញទៅមក ៕
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_10-31-32-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_10-36-37-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_10-36-44-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_10-36-48-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_10-36-51-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_10-36-55-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_10-36-59-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_10-37-03-1024x734.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_10-37-07-1024x659.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)