ភ្នំពេញ៖ ការប្រកួតប្រជែងសរសេរ តាមអានសាធារណៈថ្នាក់ជាតិ “(សំណេរអង្គរ)” លើកទី២ ឆ្នាំ២០២៤ នឹងប្រព្រឹត្តិទៅនាខែមករា ឆ្នាំ២០០៥ ស្ថិតនៅស្ពានហាលខាងលិចប្រាសាទអង្គវត្តនាទឹកដីខេត្តសៀមរាប ធ្វើឡើងក្នុង ការគោលបំណង លើកកម្ពស់ និងជំរុញទឹកចិត្តឲ្យកូនខ្មែរ កាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយ បន្ថែមនូវរមណីយដ្ឋានដ៏ មហស្ចារ្យក្នុងពិភពលោក ដែលផ្សារភ្ជាប់នឹងតថភាពវប្បធម៌ ដ៏ល្អល្អះរបស់ព្រះរាជាណាចក្រកម្ពុជា។
នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ លោក លឹម ប៊ុនហុក រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ និងលោក ហួ ឈុនគ្រី អគ្គធិការនៃអគ្គនាយកដ្ឋានក្រសួងអប់រំ យុវជន និងកីឡា បានធ្វើសន្និសារព័ត៌មានស្តីពីការប្រកួតប្រជែងសរសេរតាមអានសាធារណៈថ្នាក់ជាតិ “(សំណេរអង្គរ)” លើកទី២ ឆ្នាំ២០២៤ ជាផ្លូវការ ។
លោក លឹម ប៊ុនហុក បានមានប្រសាសន៍ថា ការប្រកួតប្រជែងសរសេរតាមអានសាធារណៈថ្នាក់ជាតិ “(សំណេរអង្គរ)” ឆ្នាំនេះ ប្រព្រឹត្តិទៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បានបែងចែកបេក្ខជនជាផ្នែកធំដែលមានអាយុ ១៨ ឆ្នាំចុះក្រោម និង ១៩ ឆ្នាំឡើងទៅ ។ គណៈកម្មការចាប់ផ្តើមទទួលពាក្យពីថ្ងៃនេះរហូតដល់ខែធ្នូ ឆ្នាំ២០២៤ មានន័យថា គណៈកម្មការឈប់ទទួលពាក្យប្រឡង់មុនការប្រកួត ៣ អាទិត្យ។
ការប្រកួតនេះធ្វើឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការគាំទ្រពីអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ ហើយលោកបានអំពាវនាវ ដល់បេក្ខជន-បេក្ខនារីទាំងអស់ដែលបានដាក់ពាក្យចូលរួមប្រកួតចូលរួមវិភាគទានទិញអាវយឺតតម្លៃ ២០០០០រៀល ស្មើ ៥ដុល្លារអាមេរិក។
លោក ហួ ឈុនគ្រី បាន ប្រាប់ឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡាគាំទ្រយ៉ាងពេញទំហឹង សម្រាប់គំនិតផ្តួចផ្តើម ការប្រកួត សរសេរតាមអានថ្នាក់ជាតិជាសាធារណៈ “សំណេរអង្គរ” ឆ្នាំនេះ ។ ការប្រកួតឆ្នាំ២០២៥ គណៈកម្មការសម្រេចទទួលពាក្យចាប់ពី ១០០០ ទៅ ១៥០០ នាក់លើសពីកាលឆ្នាំ២០២៣ប្រហែល ៥០០ នាក់។
កម្មវិធី “សំណេរអង្គរ” នាពេលនេះឡើង នៅលើស្ពានហាល ខាងលិចប្រាសាទអង្គរវត្ត ប្រកបដោយស្មារតីក្នុងការ ពង្រឹងបន្ថែមនូវចំណេះដឹងទូទៅ អត្តសញ្ញាណជាតិ សាមគ្គីភាព ក៏ដូចជាលើកតម្កើង អក្សរសាស្ត្រ ឲ្យកាន់ផុលផុសបន្ថែមទៀត៕