ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានចេញអនុក្រឹត្យតែងតាំង លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា ឱ្យទទួលបន្ទុកជាប្រធានមណ្ឌលអប់រំកែប្រែទី១ បន្ថែមលើមុខតំណែងបច្ចុប្បន្ន។
សូមបញ្ជាក់ថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា មានមុខតំណែងបច្ចុប្បន្នជា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ៕
![](https://dap-news.com/wp-content/uploads/2024/10/IMG_6094-735x1024.jpeg)
![](https://dap-news.com/wp-content/uploads/2024/10/IMG_6095-734x1024.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)