ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយបងប្អូនខ្មែរ ជាពាណិជ្ជករ និងអ្នកវិនិយោគ នៅនូវ៉ែលហ្សេឡង់

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឆ្លៀតឱកាសក្នុងដំណើរបំពេញ បេសកកម្ម មកប្រទេសនូវ៉ែលហ្សេឡង់, លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយបងប្អូនខ្មែរ ដែលជាពាណិជ្ជករ និងអ្នកវិនិយោគ ដែលកំពុងរស់នៅប្រទេសនូវ៉ែលហ្សេឡង់។

ក្នុងជំនួបនេះ លោកបណ្ឌិត បានស្នើសុំឲ្យបងប្អូនចែករំលែកបទពិសោធន៍អាជីវកម្ម និងបង្ហាញអំពីបញ្ហាប្រឈមផ្សេងៗ ដែលបងប្អូនយើងកំពុងជួបប្រទៈក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។

យកឱកាសនោះ លោកបណ្ឌិត បានជម្រាបដល់បងប្អូនខ្មែរដែលជាពាណិជ្ជករ និងអ្នកវិនិយោគ អំពី ភាពរីកចំរើន ,ការរក្សាបានសុខសន្តិភាព ,ស្ថិរភាពនយោបាយ,ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចការរក្សាបាននូវកំណើនសេដ្ឋកិច្ច តាមឆ្នាំជាបន្តបន្ទាប់ និងអំពីសក្តានុពលទីផ្សារ នៅកម្ពុជា ផងដែរ។

ជាមួយគ្នានេះ, លោកបណ្ឌិត បានអញ្ជើញ និងចង់ឃើញ បងប្អូនពាណិជ្ជករខ្មែរ នៅនូវ៉ែលហ្សេឡង់ ទៅធ្វើការវិនិយោគ នៅកម្ពុជា ដើម្បីបង្កើតឱកាសការងារដល់បងប្អូនខ្មែរ និងជំរុញសេដ្ឋកិច្ចកម្ពុជា អោយមានកំណើនបន្ថែមទៀត៕

To Top