កំពង់ចាម៖ យ៉ាងហោចណាស់ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ប្រមាណជាជិត ៣២ ម៉ឺននាក់ មក មកកំសាន្ត ការប្រគុំតន្រ្ដី និងតាំងពិព័រណ៌ អបអរសាទរពិធីប្រណាំងទូក “ង” បណ្ដែតប្រទីប និងអុចកាំជ្រួច ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា ដែលរៀបចំដោយរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ។

បើតាម លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងថ្ងៃនៃការរៀបចំប្រគុំតន្រ្ដី និងតាំងពិព័រណ៌ អបអរសាទរពិធីប្រណាំងទូក “ង” បណ្ដែតប្រទីប និងអុចកាំជ្រួច ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ ចំនួនភ្ញៀវទេសចរណ៍ ដែលមកទស្សនាកំសាន្ត និងស្នាក់នៅតាមផ្ទះសំណាក់ សណ្ឋាគារ សរុបមានចំនួន ៣១៨,៩៧៥នាក់ ក្នុងនោះភ្ញៀវបរទេសមានចំនួន ១០៦ នាក់ ៕




 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									