ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនមុខ សញ្ញាជួញដូរគ្រឿងញៀន ចំនួន៨នាក់ ពីរកន្លែងផ្សេងគ្នា

កំពង់ស្ពឺ៖ សមត្ថកិច្ចបង្ក្រាប ជនសង្ស័យ ជាមុខសញ្ញាជួញដូរ នៅសារធាតុញៀន សកម្មបានចំនួន ៨នាក់ពីកន្លែងផ្សេងគ្នា នៅក្នុងស្រុកគងពិ សី និងស្រុកសំរោងទង ក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។

លោក វរ:សេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី បានឲ្យដឹងថា ដោយមានការចង្អុល បង្ហាញពីលោក ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្ត ដោយមានការសម្រសម្រួល ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អយ្យការ អមសាលាដំបូង ខេត្តកំពង់ស្ពឺ ។

បានបង្រាបជនសង្ស័យស្រីប្រុសចំនួន៨នាក់ពីទីតាំងផ្សេងគ្នារួមមាន៖១,ឈ្មោះ ហេង សុម៉ាន់ ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិចំបក់ផ្អែម ឃុំរលាំងគ្រឿល ស្រុកសំរោងទង ២ ,ឈ្មោះជា ប៉ុញ្ញា ភេទប្រុសអាយ២២ឆ្នាំរស់នៅភូមិដែកភ្លើង ឃុំលាំងគ្រើល ស្រុកសំរោងទង ៣,ឈ្មោះ ស៊ុន សារ៉ាត ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិត្រោកវែង ឃុំសែនដី ស្រុកសំរោងទង
៤,ឈ្មោះ ឆន នាង ភេទប្រុសអាយុ២៩ឆ្នាំ ៥,ឈ្មោះ ឈួន ចន្តា ភេទប្រុសអាយុ៤៥ឆ្នាំនាក់ទាំងរស់នៅភូមិដីក្រហម ឃុំរកាកោះ ស្រុកគងពិសី ។
៦,ឈ្មោះនី សំណាង ភេទប្រុសអាយុ២១ឆ្នាំរដនៅភូមិត្រាវ ឃុំទឹកល្អក ស្រុកគងពិសី ៧,ឈ្មោះ តូច ទន់ ភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិចាស់ ឃុំព្រៃញ្ញាតិ ស្រុកគងពិសី ៨,ឈ្មោះ ដា ស្រីនិត ភេទស្រីអាយុ១៩ឆ្នាំស្នាក់នៅបន្ទប់ជួលភូមិព្រៃសាលាឃុំរលាំងគ្រើល ស្រុកសំរោងទង ។

លោក បានបន្តទៀតថា ការបង្រាប់ជនសង្ស័យ ខាងដាក់ហូតវត្ថុតាំងរួមមាន ៖ ម្សៅក្រាមសរថ្លាសង្ស័យ ជាសារធាតុចំនួន ៦កញ្ចប់ ទូរស័ព្ទចំនួន៤គ្រឿង ម៉ូតូចំនួន៣គ្រឿង នឹងសម្ភារប្រើប្រាស់មួយចំនួន ។
ចំពោះជនសង្ស័យ ទាំង៨រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញ បញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ចាត់កាតាមនិតិវិធី៕
ដោយ៖សុខ សុភ័ណ្ឌ រូបថត ស្នងការដ្ឋាននគរបាល

To Top