ទីក្រុងចឹងចូវ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ នៅថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ បានជួបសំណេះ សំណាល ជាមួយប្អូនៗក្រុមកីឡាករ កីឡាការិនីគុនល្បុក្កតោកម្ពុជា ចំនួន ១២នាក់ មុននឹងចេញទៅសម្តែងក្បាច់គុន និងការប្រកួតក្នុងព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_08-07-12-1024x682.jpg)
ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ប្អូនៗទាំងអស់គ្នា សូមថែរក្សាសុខភាពឱ្យបានល្អ និងត្រៀមខ្លួននៅក្នុង ការបញ្ចេញសមត្ថភាព ការសម្តែងក្បាច់គុនល្បុក្កតោ ជូនដល់ភ្ញៀវអន្តរជាតិដែលមកពី ៥៦ប្រទេស និងមានអ្នកចូល រួមប្រមាណ ១២០០នាក់ ដែលជាមោទនភាពមួយ សម្រាប់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ៕
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_08-07-01-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_08-07-05-1024x648.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_08-07-09-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)