ព័ត៌មានជាតិ

សម្តេចធិបតី ៖ តម្លៃពិតប្រាកដ របស់កាកបាទក្រហមកម្ពុជា ស្ថិតលើការផ្តល់តម្លៃពីពលរដ្ឋ ព្រោះរាល់ការលំបាក ឃើញមុខកាកបាទក្រហម

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ម្លៃពិតប្រាកដរបស់កាកបាទក្រហមកម្ពុជា មិនមែនដោយសារកាកបាទក្រហមជាអង្គការ អន្តរជាតិនោះទេ តែតម្លៃពិតប្រាក របស់កាកបាទក្រហម គឺជាការឱ្យតម្លៃ របស់ប្រជាពលរដ្ឋ ដែលជាអង្គការមួយ ដែលអាចទុកចិត្តបាន ព្រោះរាល់ការលំបាក ឃើញមុខកាកបាទក្រហម បានជួយពិតប្រាកដមែន ។

ក្នុងពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៩ តុលា សម្តេចធិបតី​មានប្រសាសន៍ថា “តម្លៃពិតរបស់កាកបាទក្រហម នៅត្រង់ណា? តម្លៃពិត របស់កាកបាទក្រហម មិនមែន ដោយសារកាកបាទក្រហម ជាអង្គការអន្តរជាតិនោះទេ តម្លៃពិត នៃកាកបាទក្រហមកម្ពុជា ក៏មិនមែនដោយសារយើងមានយន្តការ សម្តេចគតិព្រឹទ្ធ បណ្ឌិត និងសម្តេចព្រះវរាជមាតាជាតិខ្មែរ ជាប្រធានកិត្តិយ សនោះទេ តម្លៃពិតប្រាក របស់កាកបាទក្រហម គឺសិទ្ធិក្នុងទស្សនៈនិង ការឱ្យតម្លៃ របស់ប្រជាពលរដ្ឋ មិនមែនអាស្រ័យ លើយើងពាក់ខោអាវស្អាត ហើយឱ្យតម្លៃគ្នា ឯងនោះទេ” ។

សម្តេចធិបតី មានប្រសាសន៍បន្ថែមថា “អាស្រ័យទៅលើប្រជាពលរដ្ឋដែលផ្តល់តម្លៃ ថាកាកបាទក្រហមជាអង្គភាពមួយ អង្គការមួយដែលគាត់អាចទុកចិត្តបាន ព្រោះរាល់ការលំបាក ឃើញមុខកាកបាទក្រហមជួយខ្ញុំមែន ។ នេះហើយគឺជាតម្លៃពិតប្រាកដ” ។

សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា “មិនមែនស្ថាប័ន មិនមែនឈ្មោះស្ថាប័នជាអ្នកកំណត់តម្លៃសមាជិកទេ គឺលទ្ធផលសមាជិក និងថ្នាក់ដឹកនាំ បានធ្វើពិតប្រាដកទៅលើដី ជាអ្នកកំណត់តម្លៃនៃអង្គការ បើបង្កើតគ្រាន់តែថតរូប ហើយប្រជាពលរដ្ឋពេលលំបាក អត់ជួយ ក៏ប្រជាជនគ្មានការទុកចិត្តដែរ ។ ចឹងទោះបីជាយើងធ្វើសកម្មភាព ពាក់អាវកាកបាទ ឬមិនពាក់អាវកាកបាទ ក្នុងនាមកាកបាទក្រហម ឆន្ទៈទឹកចិត្ត បំផុសមនុស្សឱ្យមានស្មារតីជួយគ្នានេះ ហើយលទ្ធផលជាក់ ស្តែងនេះហើយ គឺតម្លៃពិតប្រាកដ ដែលកាកបាទក្រហមកម្ពុជា បានធ្វើ និងបានកសាងតម្លៃខ្លួនឯង នៅក្នុងក្រអៅបេះដូងប្រជាពលរដ្ឋ” ៕

To Top