ព្រះសីហនុ៖ ឆ្នេរមាសឆ្នេរប្រាក់ គឺជាតំបន់ទេសចរណ៍ យុទ្ធសាស្រ្ត គួរឱ្យចាប់អារម្មណ៍មួយ ដែលស្ថិតនៅតាមបណ្ដោយឆ្នេរខ្សាច់សក្បុស ពោលគឺនៅមិនឆ្ងាយប៉ុន្មាន ពីក្រុងព្រះសីហនុ ដែលបានក្លាយជាគោលដៅ វិស្សមកាលទេសចរណ៍អន្តរជាតិ ដ៏សំខាន់បំផុតមួយ របស់ព្រះរាជាណាចក្រកម្ពុជា។
![](https://dap-news.com/wp-content/uploads/2024/10/96-3-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/10/103-2-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/10/111-1-768x1024.jpg)
តំបន់វិស្សមកាលទេសចរណ៍អន្តរជាតិ ឆ្នេរមាសឆ្នេរប្រាក់ ត្រូវបានវិនិយោគដោយ ក្រុមហ៊ុន យិៈចៀ ធូរីហ្សីម ឌីវេឡុបមេន ខមភេនី របស់ចិន ក្នុងទុនប្រមាណជាង ៣ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍តំបន់នេះ ទៅជាមជ្ឈមណ្ឌលវិស្សមកាលលំហែកាយទេសចរណ៍អន្តរជាតិ, ទីតាំងសន្និសីទនៃវេទិកាប្រជុំហិរញ្ញវត្ថុ, សោធននិវត្តន៍អន្តរជាតិ, មន្ទីរពេទ្យ, មហាវិទ្យាល័យសុខាភិបាល, មគ្គុទេសក៍ទេសចរ, សណ្ឋាគារលំដាប់ផ្កាយ៥ និង បង្កើតជាតំបន់សម្បទាន ទេសចរណ៍ធំបំផុតនៅកម្ពុជា ។
![](https://dap-news.com/wp-content/uploads/2024/10/104-1-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/10/105-1-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/10/114-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/10/115-1024x768.jpg)
ជាមួយឆ្នេរខ្សាច់សក្បុស នៅក្នុងតំបន់នេះ ក៏មាននូវរីស៊ត ចំនួន៥០០បន្ទប់ ភោជនីយដ្ឋាន ជាច្រើន សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ស្នាក់នៅផងដែរ។
![](https://dap-news.com/wp-content/uploads/2024/10/113-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/10/123-1-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/10/122-1-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/10/109-1-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/10/116-1024x768.jpg)
អ្វីដែលជាយុទ្ធសាស្រ្តនោះគឺនៅត្រង់ថា តំបន់នេះស្ថិតនៅមិនឆ្ងាយពីកំពង់ផែរាម ហើយហ៊ុំព័ទ្ធទៅដោយព្រៃក្រាស់ និងមានកសិដ្ឋានដាំបន្លែ បណ្ដុះកូនឈើ និងចិញ្ចឹមសត្វផងដែរ ដែលសុទ្ធសឹង ជាស្បៀងសម្រាប់ផ្គត់ផ្គង់ ដល់គ្រប់តម្រូវការទាំងអស់។
![](https://dap-news.com/wp-content/uploads/2024/10/117-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/10/119-1024x768.jpg)
ក្រៅពីនេះ ក៏មានការជិះទូកទស្សនាព្រៃកោងកាង តាមព្រែកប្រវត្តិសាស្រ្ត ដែលអ្នកស្រុកហៅថាជា «ព្រែកលីវយី»ដែលតាមរឿងព្រេងដំណាលថាព្រះបាទហ៊ុនទានបានជិះទូកតាមព្រែកនេះធ្វើការ វាយឆ្មក់និងយកឈ្នះ”រាម” ហើយក្រោយមកក៏ការគ្នាជាប្តីប្រពន្ធនិងបង្កើតអាណាចក្រខ្មែរទី១គឺ អាណាចក្រហ្វូណន ។ ដើម្បីជាការរំលឹកដល់ចម្បាំងនិងសេចក្តីស្នេហាក្នុងរឿងព្រេងនេះអ្នកជំនាន់ ក្រោយបានយកឈ្មោះហៅក្រៅរបស់រាមមកដាក់អោយព្រែកនេះឈ្មោះ ព្រែកលីវយី” ។ឆ្នេរមាសឆ្នេរប្រាក់ មានព្រែកទឹកសាប៥ដែលហ៊ុំព័ទ្ធទៅដោយព្រៃកោងកាងដែលប្រវែងសរុប មានដល់ជាង20គីឡូម៉ែត្រ។ ច្រាំងទាំងពីរដុះពេញ ទៅដោយរុក្ខជាតិព្រៃកោងកាង សម័យកាលដើម ដែលឆ្លងកាត់ការវិវឌ្ឍន៍រាប់សិបម៉ឺនលានឆ្នាំ។
![](https://dap-news.com/wp-content/uploads/2024/10/101-2-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/10/102-2-1024x768.jpg)
បន្ថែមលើសពីនេះ ក៏មានការអភិរក្សដើមស្មាច់ប្រចាក់ ដែលរុក្ខជាតិប្រភេទនេះគឺជាប្រភេទដើមឈើ និងគុម្ពឈើ ដែលអាចដុះលូតលាស់កម្ពស់ពី ២ទៅ៣០ម៉ែត្រ ហើយសំបករបស់វារបូតចេញជាស្រទាប់ៗ ដូច្នេះវាត្រូវបានគេ ហៅថា “ដើមស្មាច់ប្រចាក់ “។ដើមស្មាច់ប្រចាក់ព្រៃភាគច្រើនដុះនៅជិតទឹក ឬនៅលើ គែមវាលភក់។ ប្រេងចម្រាញ់ចេញពីដើមស្មាច់ប្រចាក់ អាចយកទៅប្រើប្រាស់ក្នុង ឧស្សាហកម្មម្ហូបអាហារ និងឱសថ។
![](https://dap-news.com/wp-content/uploads/2024/10/100-2-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/10/107-1-1024x952.jpg)
![](https://dap-news.com/wp-content/uploads/2024/10/98-1-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/10/110-2-1024x768.jpg)
អ្វីដែលកាន់តែពិសេស នៅលើកំពូលភ្នំព្រែកត្របែក ជណ្តើរយន្តកម្ពស់ ៣៥,៨៣ ម៉ែត្រ សម្រាប់ឡើងទៅគយគន់ទេសភាពតំបន់ភ្នំដំបូងគេនៅកម្ពុជា ដែលបានសាងសង់ឡើងក្នុងព្រៃ។ នៅកន្លែងគយគន់ទេសភាព ពីលើជណ្តើរយន្ត លោកអ្នកអាចរីករាយជាមួយនឹងទេសភាព នៅឆ្ងាយមានដូចជាភ្នំបូកគោ កោះត្រល់ កោះថ្មី ផ្លូវជាតិលេខ៤ និងទេសភាពនៅជិត ដូចជាព្រែកទឹកសាប ពាម ព្រៃកោងកាង ដីស្រែចំការ និងកសិករកំពុងធ្វើការនៅជើងភ្នំ ។ ទីនេះក៏ជាទីតាំងដ៏ល្អបំផុតសម្រាប់ការគយគន់ទេសភាពថ្ងៃរះផងដែរ៕
![](https://dap-news.com/wp-content/uploads/2024/10/97-1-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/10/120-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/10/121-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)