ភ្នំពេញ៖ តាមរយៈព្រឹត្តិការណ៍ ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) នៅទីក្រុងតឹងហ្វឹង ខេត្តហឺណាន ដែលជាកម្មវិធីលំដាប់ពិភពលោកនេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានជំនឿយ៉ាងមុតមាំថា កម្ពុជាអាចផ្សព្វផ្សាយកាន់តែទូលំទូលាយ នូវក្បាច់គុនខ្មែរ វប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែប របស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។
![](https://dap-news.com/wp-content/uploads/2024/10/441-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/438.jpg)
ការបង្ហាញជំនឿនេះធ្វើឡើង ក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមពិធីបើកព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) ដោយមានការចូលរួមពី ថ្នាក់ដឹកនាំរដ្ឋបាលខេត្តហឺណាន រដ្ឋបាលក្រុងចឹងចូវ សមាគមវូស៊ូ ព្រះចៅអធិការវត្តសៅលីញ ដែលមានការចូលរួមពី ៥៦ប្រទេស កីឡាករ សមាគមទេសចរណ៍ ផ្នែកឯកជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណ ១២ ០០០នាក់ និងសិស្ស គ្រូសម្តែងក្បាច់គុន មានចំនួនប្រមាណ ៣ ម៉ឺននាក់នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ ទីក្រុងតឹងហ្វឹង ខេត្តហឺណាន៕
![](https://dap-news.com/wp-content/uploads/2024/10/439-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/440-754x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/10/436.jpg)
![](https://dap-news.com/wp-content/uploads/2024/10/435-1024x512.jpg)
![](https://dap-news.com/wp-content/uploads/2024/10/437-1024x478.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)