ភ្នំពេញ ៖ ក្នុងឱកាស ដ៏មង្គលាភិរម្យប្រសើរថ្លៃថ្លា ចម្រើនវយវឌ្ឍនាការគម្រប់ ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រត្ន័ មុន្នី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី សូមគោរព អនុញ្ញាតសម្ដែងនូវសេចក្ដីគោរពប្រណិប័តន៍ កតញ្ញុតា-កតវេទិតា ប្រកបដោយ មនោសញ្ចេតនា សោមនស្ស រីករាយ ក្រៃលែងបំផុត ជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបាន សុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ ដើម្បីបន្តបេសកកម្ម ដ៏ឧត្តុង្គឧត្តម ដើម្បីដឹកនាំកម្ពុជា ឱ្យរីកចម្រើនរុងរឿងតទៅ ។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី ជាទីស្រឡាញ់ សូមឱ្យចំណងអាពាហ៏ពិពាហ៍ កាន់តែមានភាពផ្អែមល្ហែមត្រជាក់ត្រជំ ដូចទឹកអម្រឹត និងសូមបានសមប្រកប នូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕