ព័ត៌មានជាតិ

សម្តេចធិបតី សង្ឃឹមថា នឹងមានក្បាច់គុនបុរាណខ្មែរ ជាច្រើនប្រភេទទៀត ចូលរួមប្រកួតយុទ្ធគុន ចម្រុះបុរាណខ្មែរ នៅឆ្នាំបន្ទាប់

ភ្នំពេញ ៖ ក្រោយពីបានបិទបញ្ចប់ការ ប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរ ពានរង្វាន់សម្តេចបវរធិបតី ដែលបានរៀបចំឡើងអស់រយៈពេល៣ថ្ងៃ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវក្តីសង្ឃឹមថា ឆ្នាំក្រោយៗទៀត នឹងមានក្បាច់គុនជាច្រើនប្រភេទថែមទៀត ទោះជាបីក្បាច់គុនខ្លះមួយចំនួនអត់ ដែលស្គាល់ចេញមកវិញដើម្បីចូលរួម ។

ថ្លែងក្នុងឱកាសអញ្ជើញបិទការប្រកួត​យុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចបវរធិបតី” នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី​ មានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា ឆ្នាំក្រោយៗទៀត នឹងមានក្បាច់គុនជាច្រើន ប្រភេទថែមទៀត ទោះជាបីក្បាច់គុនខ្លះមួយចំនួន យើងអត់ដែលស្គាល់ទេ ត្រូវចេញមកវិញដើម្បីចូលរួម ​ដើម្បីយើងបានស្គាល់ប្រមូលចងក្រង ព្រឹទ្ធាចារ្យនៅទីនេះ សង្ឃឹមថានឹងចូលរួមដើម្បីច​ងក្រង ទន្ទឹងនឹងការបង្កើតគណៈកម្មការ រៀបចំប្រកួតក្បាច់គុនចម្រុះនេះ ខ្ញុំបានសម្រេចបង្កើតជាមួយ គឺគណៈកម្មការ ចងក្រងគម្ពី អាថ៌កំបាំងយុទ្ធគុនខ្មែរបុរាណ ដើម្បីប្រមូលចងក្រងបន្តទៀត” ៕

To Top