ភ្នំពេញ ៖ ក្រុមហ៊ុនសហគ្រាស ទេសចរណ៍សំខាន់ៗ របស់ក្រុងចឹងចូវ និងខេត្តហឺណាន សរុបចំនួន ២២ក្រុមហ៊ុន និងសហគ្រាស ដែលជាក្រុមហ៊ុន រៀបចំកញ្ចប់ទស្សនកិច្ច ក្រុមហ៊ុនអភិវឌ្ឍន៍ រមណីយដ្ឋាន ទេសចរណ៍ សណ្ឋាគារ លំដាប់ខ្ពស់ និងនាំភ្ញៀវទេសចរ រួមជាមួយផ្នែកពាក់ព័ន្ធ ដូចជាប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ វិទ្យុចិន សមាគមទេសចរណ៍ ខេត្តហឺណាន សមាគមវ៉ូស៊ូខេត្តហឺណាន នឹង រៀបចំដំណើរទស្សនកិច្ច ស្វែងយល់បន្ថែម ពីគោលដៅទេសចរណ៍ថ្មីៗ របស់កម្ពុជា ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-21_10-50-18-1024x781.jpg)
ការឱ្យដឹងនេះ ធ្វើឡើងក្នុងឱកាសលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារ ជាមួយបណ្តាក្រុមហ៊ុន សហគ្រាស ក្នុងទឹកដីនៃប្រទេសចិន ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-21_10-50-23-1024x498.jpg)
ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ជូនអំពីសក្តានុពល និង គោលដៅទេសចរណ៍ ជាពិសេសឱកាស នៃការវិនិយោគនៅកម្ពុជា ជាមួយគោលនយោបាយ លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-21_10-50-27-1024x682.jpg)
បន្ទាប់ពីបានជួបពិភាក្សាការងារ ក្រុមហ៊ុនទាំងអស់បានឯកភាពថា នឹងរៀបចំដំណើរទស្សនកិច្ច ទៅស្វែងយល់បន្ថែម ពីគោលដៅទេសចរណ៍ថ្មីៗរបស់កម្ពុជា ព្រមទាំងបង្កើតកញ្ចប់ទស្សនកិច្ចថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចិន និងបរទេស ពីខេត្តហឺណាននិងខេត្តជុំវិញ មកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើន ក្នុងគោលដៅជំរុញ លំហូរភ្ញៀវទេសចរ មកកម្ពុជាយ៉ាងហោចណាស់ ឱ្យបាន១លាននាក់ ក្នុង១ឆ្នាំ ៕
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-21_10-50-32-1024x610.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-21_10-50-36-1024x617.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)