ភ្នំពេញ៖ ឆ្លៀតក្នុងដំណើរ ចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលកំពុងរស់នៅ ប្រទេសនូវ៉ែលហ្សេឡង់, នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមសំណេះសំណាល និង ណែនាំការងារ មួយចំនួន ជូនដល់ក្បាលម៉ាស៊ីន ថ្នាក់ដឹកនាំ គណបក្សប្រជាជន កម្ពុជា ប្រចាំតំបន់ ហុកស្បេ និង ណែបភា ប្រទេសនូវ៉ែលហ្សេឡង់។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-21_10-54-25.jpg)
ក្នុងឱកាសនោះលោកបណ្ឌិត បានធ្វើការរំលឹកជូនអំពី សាវតាប្រវត្តិសាស្ត្រនៃការបង្កើតគណបក្សប្រជាជនកម្ពុជា និងសកម្មភាព នៃការតស៊ូ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបញ្ចប់សង្គ្រាមទាំងស្រុង នៅកម្ពុជា ,ទប់ស្កាត់ការកាប់សម្លាប់ខ្មែរ និងខ្មែរ និងទប់ស្កាត់ការវិលត្រលប់វិញនូវរបបខ្មែរក្រហម និងបង្រួបបង្រួមជាតិ ។ បន្ថែមលើនេះ សកម្មភាពជាស្នាដៃជាច្រើន របស់គណបក្សប្រជាជនកម្ពុជា ដែលបានខិតខំការពារ សន្តិភាព, រក្សាស្ថិរភាពនយោបាយ, និងជំរុញការអភិវឌ្ឍប្រទេស លើគ្រប់វិស័យ អោយមាន ការរីកចំរើន ជាបន្តបន្ទាប់ តាមជំហាន ដោយមានចង្ខុវិស័យច្បាស់លាស់។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-21_10-54-29.jpg)
លោកបណ្ឌិត បានធ្វើការចែករំលែកនូវ បទពិសោធន៍ការងារផ្ទាល់ខ្លួន លើកិច្ចការមូលដ្ឋាន និងបានចែករំលែក នូវចំណេះដឹងស្តីពី “បុព្វហេតុ សមិទ្ធិផល និងបណ្តាមេរៀន ជាប្រវត្តិសាស្ត្រ និង គោលការណ៍ជាសារវ័ន្តមួយចំនួន ដើម្បីក៏សាងបក្សប្រជាជនកម្ពុជា” ដើម្បីទុកជាចំណេះដឹង និង ទុកជាមូលដ្ឋានក្នុងការបំពេញការងារ សម្រាប់ដល់បងប្អូន។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-21_10-54-33.jpg)
ជាមួយគ្នានេះលោកបណ្ឌិត បានធ្វើការណែនាំ ដល់បងប្អូនក្បាលម៉ាស៊ីនបក្សប្រចាំតំបន់ ហុកស្បេ -ណែបភា៖
-ត្រូវពង្រឹង និងពង្រីកសមាជិកបក្ស អោយបាន ច្រើនបន្ថែមទៀត ដោយរក្សាកំលាំងចាស់ និងបង្កើនកំលាំងថ្មី
-ផ្សព្វផ្សាយអំពីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដល់បងប្អូនសមាជិកបក្ស និងវាយបករាល់មតិប្រឆាំង ទាំងឡាយណា ដែលប៉ះពាល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា
-ឧស្សាហ៍ទំនាក់ទង និង សួរសុខទុក្ខ ដល់បងប្អូនសមាជិកបក្សរបស់យើង និងជួយដោះស្រាយនូវបញ្ហាប្រឈមទាំងឡាយ ក្នុងករណីបងប្អូនសមាជិកបក្សយើងជួបប្រទះ ។
-ត្រូវពង្រឹង យន្តការណ៍ដឹកនាំ ក្រុម និង រៀបចំការប្រជុំទៀងទាត់ ដើម្បីត្រួតពិនិត្យមើលការងារ និងស្វែងរកចំនុចខ្សោយ ដើម្បីធ្វើការកែប្រែកំហុសទាំងនោះ
-ត្រូវមានស្មារតីទទួលខុសត្រូវលើការងារ, មានសីលធម៍, មានសុជីវធម៍ , ពង្រឹងសាមគ្គីភាព និងមានឯកភាពផ្ទៃក្នុងក្រុម ៕
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-21_10-54-37.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-21_10-54-41.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-21_10-54-45.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-21_10-54-50-1.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-21_10-54-54.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-21_10-54-59.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)