ពោធិ៍សាត់៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដែលមានលោក ខូយ រីដា ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និង ជាអភិបាលខេត្តបានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ មកផ្ដល់ជូនគ្រួសារអតីតយុទ្ធជនចំនួន ៦២៨គ្រួសារ ដែលកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់អភិវឌ្ឍន៍ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ស្ថិតក្នុងភូមិប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
មានមតិសំណេះសំណាលនាឱកាសនោះ លោក ខូយ រីដា ប្រធានគណៈកម្មាធិការសខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគួរព្រួយបារម្ភណ៍ជានិច្ចចំពោះប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកខ្វះខាត ដោយមិនទុក នរណាម្នាក់ចោលឡើយ សម្តេចតែងតែផ្តល់អនុសាសន៍ផ្តាំផ្ញើឱ្យយើងខ្ញុំគិតគូរដោះស្រាយពីទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះគ្រប់ពេលវេលា ដោយអនុវត្តតាមទិសស្លោក’’ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា’’ ។
អំណោយដែលផ្តល់ជូនក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីទ្បូក្រាម, និងមីចំនួន ១កេស៕