ភ្នំពេញ៖ សិក្ខាកាមរៀនវគ្គអប់រំនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ជំនាន់ទី៨២ ចំនួន១៥១នាក់ បានរៃអង្គាសថវិកា បានចំនួន១០០០០ដុល្លារអាមេរិក ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងចូលរួមក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការសាងសង់នូវផ្លូវក្រវាត់ព្រំដែន។
ថវិកាចំនួន១០០០០ដុល្លារអាមេរិក ដែលបានមកពីបងប្អូនជាសិក្ខាកាម របស់គណបក្សប្រជាជនកម្ពុជាជំនាន់ទី៨២នេះ គឺបានផ្តល់ជូនដល់លោក សេង ទៀង នាយករងខុទ្ធកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំនួន៥០០០ដុល្លារ សម្រាប់«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការសាងសង់នូវផ្លូវក្រវាត់ព្រំដែន និងជូនដល់មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញចំនួន៥០០០ដុល្លារ៕