ព័ត៌មានជាតិ

កិច្ចប្រជុំការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រចាំត្រីមាសទី៣ និងលើកទិសដៅ ការងារត្រីមាសទី៤ ឆ្នាំ២០២៤

កំពង់ស្ពឺ ៖  កិច្ចប្រជុំការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ កាលពីព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២៤ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងតាមបណ្តាក្រង /ស្រុកទាំង៩ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងាររយះពេលកន្លងមក ហើយការប្រជុំក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (PWG) ប្រចាំត្រីមាសទី៣ និងលើកទិសដៅ ការងារត្រីមាសទី៤ ឆ្នាំ២០២៤ នេះគឺដើម្បីពិនិត្យលើវឌ្ឍនភាព ការអនុវត្តការងារ ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជនបទវឌ្ឍនភាពនៃ ការស្រង់ទិន្នន័យការងារទឹកស្អាត និងអនាម័យជនបទ និងការកែសម្រួល សមាសភាពក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ ទឹកស្អាត និង អនាម័យជនបទថ្នាក់ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ប្រឈមប្រសិនជាមាន និងដោះស្រាយបញ្ហាប្រឈម អោយបានទាន់ ពេលវេលាជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកបន្តទៀតថា សូមឱ្យ មន្ទីរអង្គភាពពាក់ព័ន្ធ គណៈកម្មការទឹកស្អាត និងអនាម័យ ក្រុងស្រុក ឃុំ/សង្កាត់ ដែលគ្រប់គ្រងលើ ស្ថានីប្រេងឥន្ធនៈ អាហារដ្ឋាន  សាលារៀន មន្ទីរពេទ្យ វត្តអារាម មណ្ឌលសុខភាព និងតំបន់ទេសចរ ត្រូវជំរុញការសម្អាតអនាម័យ បរិស្ថានអោយប្រសើរ និងការថែទាំបង្គន់ អនាម័យសាធារណៈ ឲ្យបានល្អប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព ជាពិសេសមន្ទីរអង្គភាពពាក់ព័ន្ធ គណៈកម្មការទឹកស្អាត និងអនាម័យ ក្រុង/ស្រុក សូមពិនិត្យចំនួនបង្កន់ អនាម័យ ដែលមាននៅក្នុងអង្គភាពរបស់ខ្លួនថាតើគ្រប់គ្រាន់ហើយឬនៅ បើនៅមានខ្វះ សូមជួយសាងសង់បន្ថែមទៀត និងសូមអោយរដ្ឋបាល ក្រុង/ស្រុក ពិសេសគាំទ្រដល់គ្រួសារក្រីក្រ ដែលប្រើប្រាស់បង្គន់រួម ដើម្បីសម្រេចបានជាខេត្ត ODF+ នៅឆ្នាំ២០២៦ ខាងមុខនេះផងដែរ ៕
ដោយ ៖ សុខសុភ័ណ្ឌ រូបថតមជ្ឈមណ្ឌល ដើមអម្ពិល

To Top