ព័ត៌មានជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន GTVC ជួយយកទារិកាមួយរូប មានអាការៈរាកធ្លាក់ឈាមស្លេកស្លាំង ​ទៅសង្គ្រោះបន្ទាន់​ នៅមន្ទីរពេទ្យក្ខេត្តព្រះសីហនុ

ភ្នំពេញ៖​  អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ​ នៅល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤​ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលទារិកាមួយរូប អាយុទើប ១ខែ ២ថ្ងៃ មានអាការៈរាកធ្លាក់ឈាមស្លេកស្លាំងខ្លាំង ត្រូវការយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ទារិកាខាងលើមានឈ្មោះ ផូរ នូឌែង ភេទស្រី អាយុ ១ខែ ២ថ្ងៃ មានឪពុកឈ្មោះ ផូរ សុភណ្ឌ អាយុ ៣៧ឆ្នាំ និងម្តាយឈ្មោះ ឱក ពេជ្រសុគន្ធា រស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង។

ទារិកាខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

To Top