កំពង់ធំ: ថ្លែងនៅក្នុង ពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សនានា ដែលបានស្ម័គ្រចិត្ត ចូលរួមជីវភាព ជាមួយគណបក្ស ប្រជាជនកម្ពុជាចំនួន ៤១៤នាក់ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះលោកនួន ផារ័ត្ន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ថ្លែងថា: គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន ធ្វើអ្វីៗដើម្បីប្រជាជន ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-26_12-34-16-1024x683.jpg)
នៅក្នុងពិធី សំណេះសំណាលនោះដែរ លោក នួន ផារ័ត្ន មានប្រសាសន៍បន្ថែមទៀតថា បងប្អូនដែលមានវត្តមាននៅទីនេះ សុទ្ធសឹងតែជាបែកបេក្ខជន ឈរឈ្មោះ នៅក្នុងគណបក្សផ្សេង ហើយបានសម្រេចចិត្ត មករួមរស់ជាមួយ នឹងគណបក្ស ប្រជាជនកម្ពុជាវិញ ។ នេះជាការសម្រេចចិត្ត មួយ ដ៏ត្រឹមត្រូវដែលយើង ត្រឡប់មករួមរស់ក្នុង ក្របខណ្ឌមហាគ្រួសារ គណបក្សប្រជាជនកម្ពុជា ដែលមានសមាជិកសមាជិកា រហូតដល់ជាង៦លាននាក់។ ហើយក៏ជាការសម្រេចចិត្ត មួយដ៏ត្រឹមត្រូវ នៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះដែរ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-26_12-34-28-1024x683.jpg)
លោក បានបន្ថែមទៀតថា នៅប្រទេសកម្ពុជា យើងមិនមានគណបក្សណា ដែលកសាងសមិទ្ធផល ជាច្រើនដូចគណបក្ស ប្រជាជនកម្ពុជានោះទេ។ មេដឹកនាំគណបក្ស ប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និង សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នៅផ្សារភ្ជាប់ជាមួយ នឹងប្រជាជននៅគ្រប់កាលៈទេសៈ ទីណាមានទុក្ខលំបាក ទីនោះតែងតែមានមន្ត្រីគណបក្ស ប្រជាជន ចុះទៅជួយជានិច្ច ។ គណបក្សប្រជាជន នៅតែទទួលយកបង ប្អូនមកពីគណបក្សនានា មករួមរស់ជាមួយនឹង គណបក្សប្រជាជនបានដែរ ៕
ដោយសំនៀង
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-26_12-34-32-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)