ព័ត៌មានជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន ទៅជួយយកបុរសម្នាក់ មានអាការៈពោះវៀនធ្លាក់ចូលផ្លោកនោម បណ្តាលឲ្យចុកខ្លាំង ពីកណ្តាលសមុទ្រ ទៅមន្ទីរពេទ្យ 

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤នេះ បានបញ្ជូនអូប័រល្បឿនលឿន ទៅជួយទទួលយកបុរសម្នាក់ជាអ្នកនេសាទ មានអាការៈពោះវៀនធ្លាក់ចូលផ្លោកនោម បណ្តាលឲ្យចុកខ្លាំង នៅលើទូកកណ្តាលសមុទ្រ ម្តុំកោះថាស ក្រុងព្រះសីហនុ ទៅកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ។

បុរសខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

To Top