បរទេស៖ អាជ្ញាធរបារាំងបានរក្សាប ម្រាមគោចរពេលយប់ ចំពេលមានចលាចលថ្មីនៅលើទឹកដីការីបៀននៃទីក្រុង Guadeloupe កាលពីថ្ងៃសៅរ៍ ខណៈដែល ពួកគេបានប្រយុទ្ធ ដើម្បីស្ដារអំណាច ដែលពួកគេបានចោទ ប្រកាន់កម្មករ ថាមពលដែលធ្វើកូដកម្មធ្វើឱ្យខូចខាត។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ដែនដីនGuadeloupe និងកោះ Martinique របស់បារាំងនៅក្បែរនោះ បានឃើញអំពីការតវ៉ាដោយហិង្សា ជាញឹកញាប់ជាច្រើន សប្តាហ៍ជុំវិញការឡើង ថ្លៃក្នុងការការរស់នៅ ។ បម្រាមគោចរពេលយប់បានចូលជាធរមានក្នុងទីក្រុង Martinique រយៈពេល ១៦ ថ្ងៃ ដោយសារភាពចលាចលនៅទីនោះ។
អាជ្ញាធរបារាំងបានរក្សាតំបន់ Guadeloupe នៅក្រោមបម្រាមគោចរ រយៈពេលយប់ទីពីរ “ដើម្បីធានាសុវត្ថិភាព និងភាពស្ងប់ស្ងាត់” បន្ទាប់ពីថាមពល (អគ្គិសនី) របស់កោះនេះត្រូវបាន កាត់ផ្តាច់ទាំងស្រុងកាលពីថ្ងៃសុក្រ។
យ៉ាងណាក៏ដោយ ក្រុមចោរបានឆ្លៀត ឱកាសពីការដាច់ភ្លើង ដើម្បីប្លន់មជ្ឈមណ្ឌលពាណិជ្ជកម្ម Guadeloupe Pointe-a-Pitre។
ក្រុមចោរបានបំបែកបង្អួច នៃហាងជាច្រើនជាមួយនឹងគ្រឿង ចក្រអេស្កាវ៉ាទ័រ នៅក្នុងរូបភាពដែលបានថត និងផ្សព្វផ្សាយនៅ លើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមានមនុស្សប្រហែល ៥០ នាក់ចូលរួម។
ម្ចាស់ហាងគ្រឿង អលង្ការ Carole Venutolo បាននិយាយថា “នេះជាលើកទីពីរហើយក្នុងរយៈពេល ៣ ឆ្នាំ ដែលហាងរបស់ខ្ញុំត្រូវបានបំផ្លាញ” ។ Carole Venutolo ដែលជាម្ចាស់ហាងគ្រឿង អលង្ការបានបន្លឺឡើងដោយភាព សោកសៅ និងកំហឹង៕
ប្រែសម្រួលៈ ណៃ តុលា