ភ្នំពេញ ៖ សូមព្រះបារមីព្រះមហាសេ្វតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទាន ពរជ័យ សិរីមង្គល ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាសជយាភិរម្យនៃព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងគ្រង ព្រះបរមសិរីរាជសម្បត្តិ (២៩ តុលា ២០០៤ – ២៩ តុលា ២០២៤) ទូលព្រះបង្គំជាខ្ញុំ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមន្ត្រីរាជការទាំងអស់ សូមព្រះបរមរាជានុញ្ញាត លំអោនកាយវាចាចិត្ត ក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការដ៏ខ្ពង់ខ្ពស់បំផុត សូមបានសមប្រកប ដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាបំផុតគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ ដើម្បីគង់ប្រថាប់ នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជារាស្រ្តខ្មែរជានិច្ចនិរន្តរ៍តទៅ ។
ទូលព្រះបង្គំជាខ្ញុំ សូមក្រាបបង្គំទូលថ្វាយនូវព្រះសព្វសាធុការពរជ័យសិរីមង្គល បវរមហាប្រសើរគ្រប់ប្រការ ប្រកបដោយកតញ្ញុតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅស្មោះស្ម័គ្របំផុត៕