ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា មាន ១១ជំពូក និង ២១មាត្រា ។
សូមជម្រាបជូនថា ព្រះរាជក្រឹត្យនេះ កំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្តល់គោរមងារឧកញ៉ា ជាការលើកទឹកចិត្តដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណសម្បត្តិ ស្នាដៃ និងគុណបំណាច់ ធំធេងក្នុងការ ចូលរួមអភិវឌ្ឍ និងកសាងជាតិ ព្រមទាំងការគ្រប់គ្រង និងការបញ្ចប់គោរមងារឧកញ៉ា ដើម្បី ធានាបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូរ ទំនៀមទម្លាប់ ប្រពៃណីល្អ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ៕