ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យសមាគមសហគ្រិន វ័យក្មេងណានចាង ជួយផ្សព្វផ្សាយ ព័ត៌មានល្អៗ ពីប្រទេសកម្ពុជា ទៅក្នុងសហគមន៍ចិន ឱ្យបានទូលំទូលាយ ក្នុងគោលដៅជំរុញអ្នកទេសចរ មកលេងប្រទេស កម្ពុជា ឱ្យបានកាន់តែច្រើនឡើង។
ការស្នើនេះធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តី អនុញ្ញាតឱ្យលោក Xie Deping ប្រធានប្រតិបត្តិសមាគម សហគ្រិនវ័យក្មេង ណានចាង និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ។
ជំនួបនេះ ក្នុងគោលបំណង ដើម្បីស្នើសុំ អនុសាសន៍ណែនាំ លើការធ្វើធុរកិច្ច នៅព្រះរាជាណាចក្រកម្ពុជា និងជម្រាបពីរអំពី គម្រោង របស់សមាគមដែលមកវិនិយោគនៅកម្ពុជា និងជំរុញការផ្សព្វផ្សាយ អំពីសក្តានុពលទេសចរកម្ពុជា ទៅប្រជាជនខេត្តជាំងស៊ី ប្រទេសចិន ។