ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្ដែងការស្វាគមន៍ ព្រមទាំងថ្លែងអំណរគុណដល់ក្រុមហ៊ុន Sun Music Group ដែលបានជ្រើសរើសប្រទេសកម្ពុជា ក្នុងការវិនិយោគ និងមានឆន្ទៈក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅកម្ពុជា។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោក HIROYUKI OKA នាយកប្រតិបត្តិក្រុមហ៊ុន Sun Music Group និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ។
ជំនួបនេះ គឺក្នុងគោលបំណងស្នើសុំការគាំទ្រ និងសហការលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន លើការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា ព្រមទាំងការរៀបចំកម្មវិធីប្រគុំតន្ត្រីនាពេលខាងមុខ ដែលមានការចូលរួមរបស់ផលិតកម្ម ក្នុងការរៀបចំតារាល្បីៗជប៉ុន ជាទូតទេសចរ ដើម្បីទាក់ទាញទេសចរជប៉ុន មកទស្សនានៅកម្ពុជា៕