ភ្នំពេញ ៖ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បាន សម្រេចប្រគល់សេចក្តីព្រាង ច្បាប់ចំនួន២ ឲ្យគណៈកម្មការជំនាញ នៃរដ្ឋសភាពិនិត្យសិក្សារួចធ្វើរបាយការណ៍ ជូនមកគណៈកម្មការអចិន្ត្រៃយ៍វិញ ។
![](https://dap-news.com/wp-content/uploads/2024/10/0T6A9113-1024x703.jpg)
ការប្រគល់សេចក្តីព្រាងច្បាប់ ទាំងពីនេះបន្ទាប់ពី នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទី គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ។
![](https://dap-news.com/wp-content/uploads/2024/10/0T6A9179-1024x683.jpg)
អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័ត តាមរបៀបវារៈ ដោយមានលទ្ធផ លដូចខាង ក្រោម៖ ១-អង្គប្រជុំបានអនុម័ត ប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិ កាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ ជូនគណៈកម្មការសេដ្ឋកិច្ច ហិរញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើ របាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ។
២-អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៥ ជូន គណៈកម្មការសេដ្ឋកិច្ច ហិរញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាវិញ ៕
![](https://dap-news.com/wp-content/uploads/2024/10/0T6A9118-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/10/0U0A1956-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/10/0U0A1964-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/10/0U0A1979-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)