តាកែវ (ព្រំដែនកម្ពុជា-វៀតណាម)៖ ក្នុងទឹកមុខបង្ហាញស្នាមញញឹមសប្បាយរីករាយ ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានសម្រុកចូលទៅប្រទេសវៀតណាម ដើម្បីចូលរួមកម្មពិធីបុណ្យកឋិនមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តខ្មែរកម្ពុជាក្រោម។
សូមរំលឹកថា អង្គកឋិនមហាសាមគ្គីមហាគ្រួសារខ្មែរ ដែលផ្ដួចផ្ដើមដោយថ្នាក់ដឹកនាំ នយោបាយកំពូលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងអនុវត្តន៍ដោយរាជរដ្ឋាភិបាលអាណត្តិទី៧ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដង្ហែរអង្គកឋិនចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី ក្នុងដែនដីខ្មែរកម្ពុជាក្រោម ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៣-៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕









