ព័ត៌មានជាតិ

បញ្ជូនខ្លួន យុវជនសង្ស័យ ចំនួន៥នាក់ ទៅតុលាកា ករណីធ្វើឱ្យខូចខាត ដោយចេតនា កាប់ម៉ូតូ

កំពង់ស្ពឺ ៖ សមត្ថកិច្ចបញ្ជូនខ្លួន ក្រុមយុវជនសង្ស័យចំនួន៥នាក់ ទៅសាលាដំបូងខេត្តកំពង់ស្ពឺ បន្ទាប់ពីសាកសួរនៅព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

លោក វរសេនីឯក ឃុត សុផល អធិកាស្រុកសំរោងទង បានឲ្យដឹងថា ក្រុមយុវជនសង្ស័យ ចំនួន៥នាក់ ត្រូវបានស្នងការដ្ឋាន ខេត្តកំពង់ស្ពឺ បញ្ជូនខ្លួនទៅសាលាដំបូង ខេត្ត ពាក់ព័ន្ឋធ្វើឱ្យខូចខាត ដោយចេតនា(កាប់ម៉ូតូ)។
យុវជនដែលត្រូវបានបញ្ជូនខ្លួន ទៅសាលាដំបូងនោះរួមមាន៖ ១.ឈ្មោះ គង់ ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិត្រពាំងគង ឃុំត្រពាំងគងស្រុកសំរោងទង (កាន់ពូថៅ)
២.ឈ្មោះ ជុន រតនា ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិឈើទាលលើ ឃុំរលាំងគ្រើលសំរោងទង ៣.ឈ្មោះ ម៉ុច ម៉ាន់ទី ភេទប្រុស អាយុ១៧ឆ្នាំ (កាន់កាំបិតផ្គាក់) ៤.ឈ្មោះ អ៊ុយ គឹមឆេង ភេទប្រុស អាយុ១៩ឆ្នាំ ទាំង២នាក់នៅភូមិស្ទឹង ឃុំត្រពាំងគង ស្រុកសំរោងទង (កាន់រនាស់ដៃ)៥.ឈ្មោះ វ៉ាន់ សាន ភេទប្រុសអាយុ១៧ឆ្នាំនៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ដើម្បីចាត់ការតាមនិតិវិធី ។

សូមរំលឹកថា កាលពីថ្ងៃទី៣១ខែតុលាឆ្នាំ២០២៤ ក្រុមយុវជសង្ស័យ បានធ្វើសកម្មភាព យកដំថ្មគប់នឹង កាប ទៅលើឈ្មោះ បូផា សំណាង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ 1FX.5656 ឌុបឈ្មោះ ចិន ភេទប្រុស អាយុ១២ឆ្នាំ នៅភូមិជាមួយគ្នា ចេញពីផ្ទះមកដើរលេងនៅបឹងវត្តត្រពាំងគង ។
ស្ថិតនៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង មកដល់ចំណុចផ្លូវបេតុងខាងត្បូងបឹង ស្រាប់តែអ្នកទាំង ៥នាក់ខាងលើ បានធ្វើសកម្មភាពដេញវាយ និងគប់មកលើឈ្មោះ បូផា សំណាង មិនបណ្តាលអោយរងរបួស រួចក្រុមជនសង្ស័យ បានកាប់ម៉ូតូជនរងគ្រោះ បណ្តាលអោយខូចខាត បែកក្បាំងម៉ូតូផ្នែកខាងស្តាំ ចង្កៀងខាងមុខ និងខាងក្រោយ។

សមត្ថកិច្ចបានដកហូតវត្ថុតាង ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1J.6065  ដាវ១ ,កាំបិតផ្គាក់១, ពូថៅ១នឹង លំពែង១ផងដែរ៕
ដោយ៖សុខ សុភ័ណ្ឌ រូបថតអធិកា
  

To Top