កំពង់ស្ពឺ ៖ ភ្ញៀវមកលេងកម្សាន្ត និងទស្សនា ពិធីប្រណាំងទូក ខេត្តកំពង់ស្ពឺ រយ:ពេលពីរថ្ងៃ មានភ្ញៀវទេសចរណ៍ មកចូលរួមសប្បាយ សរុបប្រមាណ ៨១១,៨២៣នាក់ ។
បើយោងតាមរបាយ៍ការណ៍ តួលេខរបស់ លោក រស់ សុខ ប្រធានមន្ទីរ ទេសចរណ៍ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប សំពះព្រះខែ នឹងអកអំបក ថ្ងៃទី២-៣ខែវិច្ឆិកាឆ្នាំ២០២៤នេះ ។
ទទួលបានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ សរុបប្រមាណ ចំនួន ៨១១,៨២៣ នាក់ប្រៀបធៀប
ប្រណាំងទូក ឆ្នាំ២០២៣ រយ:ពេលពីថ្ងៃដូចគ្នា មានចំនួន៤១៥,៨៦៣នាក់ កើនឡើង៩៥%។
ភ្ញៀវអន្តរជាតិមកដើរលេង ទស្សនា កម្សាន្តរយ:ពេលពីថ្ងៃដូចគ្នាមានចំនួន២,១៣៨នាក់ ប្រៀបធៀបឆ្នាំ២០២៣ មានចំនួន១,៦៨២នាក់ កើនឡើង២៧%។
លោកបានបន្តទៀតថា តម្លៃទំនិញម្ហូប អាហានិងសេវាស្នាក់នៅតាមតំបន់រមណីដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ក៏ដូចជាតាមភោជនីយដ្ឋានអាហារដ្ឋាន និងសេវាស្នាក់នៅ ជារួមមានការក្សាតម្លៃផលិតផល ដូចថ្ងៃធម្មតាដែរ។
បញ្ហាសន្តិសុខ សុវត្ថិភាពក្នុង មូលដ្ឋានខេត្តកំពង់ស្ពឺនាឱកាសនៃកម្មវិធីប្រណាំង ទូកថ្នាក់ខេត្ត មានស្ថានភាពល្អប្រសើរ ដោយមានកងកម្លាំង សមត្ថកិច្ច និងគណ:បញ្ជាការឯកភាព ខេត្តបានអនុវត្តការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់៕
ដោយ ៖ សុខ សុភ័ណ្ឌ រូបថតមជ្ឈមណ្ឌល ដើមអំពិល