កំពង់ស្ពឺ៖ អភិបាលស្រុកគងពិសី បានប្រាប់មជ្ឈមណ្ឌលដើមអំពិល កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថាទីតាំងចំនួន២កន្លែង ។ អាជ្ញាធរស្រុក មន្ត្រីជំនាញពាក់ព័ន្ធ កំពុងជួយអន្តរាគមន៍រំដោះទឹកចេញ ដើម្បីពន្លឿនចរន្តទឹកហូរ និងបញ្ជៀសការជនលិចយូរអង្វែង។
លោក ហន ពិសិដ្ឋ បានឱ្យដឹងទៀតថា ជំនន់ទឹកភ្លៀងកំពុងតែជន់លិចកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចក្បែរផ្សារប៉ាំងសី ស្ថិតក្នុងឃុំស្នំក្រពើប្រវែង១០០០ម៉ែត្រ និងរផ្សារត្រាំខ្នា ឃុំជង្រុក ស្រុកគងពិសីប្រវែង៧០០ម៉ែត្រ ។
ហើយអាជ្ញាធរស្រុកគងពិសី និងអាជ្ញាធរស្រុកបាទីខេត្តតាកែវ បានសហការគ្នាឱ្យមន្ទីរសាធារណការ ចុះកាយប្រឡាយ ដើម្បីរំដោះទឹកចេញពីតាំងលិច។
លោកបានបញ្ជាក់ថាមូលហេតុ ដែលបង្កឱ្យមានទឹកជំនន់ភ្លៀងលិច ដោយសារមានសំរាមស្ទះបិតមុខលូរំដោះទឹក ។
បច្ចុប្បន្នទឹកដែលជនលិចនេះ បានស្រកបណ្តើរៗហើយប្រសិនបើរសៀលថ្ងៃ មិនមានភ្លៀងទៀតអាចនឹងស្រកអស់វិញ។
ទន្ទឹមនេះ លោកក៏បានអំពាវនាវ ដល់អ្នកបើកបរយានយន្តធំៗទាំងអស់ ដែលមានបំណងឆ្លងកាត់ផ្លូវនេះ អាចបង្វែរចេញទៅផ្លូវផ្សេងសិន រង់ចាំទឹកស្រកទៅវិញសិន ៕
ដោយ៖សុខ សុភ័ណ្ឌ រូបថត រដ្ឋបាលស្រុកគងពិសី