ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោក លីវ វណ្ណថេង ជាអភិបាលស្រុកល្វាឯម ខេត្តកណ្ដាល។
សូមបញ្ជាក់ថា ការតែងតាំងអភិបាលស្រុកល្វាឯមថ្មីនេះ ក្រោយពីលោក កន សុខកាយ ដែលជាអភិបាលស្រុកល្វាឯម ត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រឹត្យបញ្ចប់តំណែងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីបែកធ្លាយស៊ីសំណូកលុយចំនួន៣០ម៉ឺនដុល្លារ៕