ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជា ណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជានឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈស្តីពី ការផ្គត់ផ្គង់ម៉ាស៊ីន Computer Desktop ចំនួន 05 គ្រឿង, Computer Laptop ចំនួន 05 គ្រឿង, Photocopy ចំនួន 01 គ្រឿង និង Optical Probe ចំនួន 05 គ្រឿង សម្រាប់ផ្គត់ផ្គង់ជូនសាខាវត្តភ្នំ សាខាអូរបែកក្អម សាខាទួលពង្រ សាខាចាក់ អង្រែក្រោម សាខាអូរដើម ការិយាល័យគ្រប់គ្រងការបាត់បង់ថាមពលអគ្គិសនី និងការិយាល័យគ្រប់គ្រង និងត្រួតពិនិត្យ អាជីវកម្មសាខាអគ្គិសនី នៃនាយកដ្ឋាន អាជីវកម្មចែកចាយ (ក្រៅផែនការឆ្នាំ) (លើកទី 2) ។
អគ្គិសនីកម្ពុជា បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់ លក់នៅអង្គភាពលទ្ធកម្ម ដែលមានអាសយដ្ឋាន ៖ អគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ចាប់ពីថ្ងៃទី 05 ខែ វិច្ឆិកា ឆ្នាំ 2024 តទៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទទំនាក់ទំនងលេខ៖ 092 65 23 57 និង Website: www.edc.com.kh) ។
ឯកសារពិគ្រោះថ្លៃ ដែលបានបំពេញរួច ត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី 12 ខែ វិច្ឆិកា ឆ្នាំ 2024 វេលាម៉ោង 11:00 នាទី ។
ការបើកសំណើពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅនៅ អង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង 15:05 នាទី ថ្ងៃទី 12 ខែ វិច្ឆិកា ឆ្នាំ 2024 ។ ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាព ជាមួយគ្នា ឬ មានប្រភពតែមួយអាចដាក់សំណើ ពិគ្រោះថ្លៃបានតែមួយគត់ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បី ទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ ៕