ព័ត៌មានជាតិ

តុលាការចេញដីការឃុំខ្លួន លោក លី សាម៉េត

ភ្នំពេញ៖ បន្ទាប់ពីបញ្ជូនលោក លីសាម៉េត ហៅគ្រូមា ទៅតុលាការកាលពីព្រឹកថ្ងៃ៥ វិច្ឆិកា នៅព្រលប់ថ្ងៃដដែលនេះ លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់ពីរឿងឆបោក។

សូមបញ្ជាក់ថា កាលពីថ្ងៃ៤ វិច្ឆិកា លោក លី សាម៉េត ចេញវិដេអូសារភាពកំហុសពាក់ព័ន្ធករណីឆបោកលុយពីពលរដ្ឋ ក្រោយរត់គេចខ្លួនអស់មួយរយៈពេល ប៉ុន្តែទោះបីជាយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានណែនាំឲ្យសមត្ថកិច្ច ឬកងរាជអាវុធហត្ថនាំខ្លួន លោកលី សាម៉េត បញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់៕

To Top