ភ្នំពេញ ៖ បាំងតែ៧ថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែនឹងឈានចូលមក ដើម្បីសុវត្ថិភាព នឹងពង្រាយកងកម្លាំងនៅតាមគោលដៅនានាចំនួន៥ពាន់នាក់ រួមទាំងមានការសហការជាមួយកងកម្លាំងពាក់ព័ន្ធ និងអាជ្ញាធរនៅតាមមូលដ្ឋានផងដែរ ដើម្បីឲ្យបុណ្យអុំទូកប្រព្រឹត្តទៅ ដោយរលូន នេះបើតាមលោក សំ វិច្ឆិកា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៧ វិច្ឆិកា។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-07_16-46-30-1024x682.jpg)
លោកបន្តថា “នឹងប្រើប្រាស់កងកម្លាំងឲ្យអស់លទ្ធភាព ប្រមាណជា៥ពាន់នាក់”។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-07_16-46-35-1024x682.jpg)
កម្លាំងទាំង៥ពាន់នាក់នេះ នឹងពង្រាយនៅតំបន់ សំខាន់៣គោលដៅ គឺគោលដៅ A នៅកន្លែង ប្រារព្ធពីបុណ្យអុំផ្ទាល់តែម្តង (មុខព្រះបរមរាជវាំង) ។ ចំណែកតំបន់B នៅកន្លែងគោលដៅ បិទខ្ទប់ដោះស្រាយសម្រួលចរាចរណ៍ ។ សម្រាប់តំបន់Cវិញ នឹងប្រើប្រាស់កម្លាំងល្បាត ត្រួតពិនិត្យការពារសន្តិសុខ ដល់ពលរដ្ឋមកលេងបុណ្យអុំទូក។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-07_16-46-39-1024x682.jpg)
ដោយសារតែមានបទពិសោធន៍ កាលពីឆ្នាំ២០២៣ នៅមានចន្លោះប្រហោង ខ្វះខាតមួយចំនួន សម្រាប់ការពារសុវត្ថិភាពទូទៅនោះ លោកថា ឆ្នាំ២០២៤នេះនឹងបង្កើនការការពារបន្ថែមទៀត។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-07_16-51-04-1024x682.jpg)
លោក សំ វិច្ឆិកា គូសបញ្ជាក់ថា ពិសេសនៅឆ្នាំនេះនឹងមានការបង្កើន គោលដៅការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់បញ្ចៀសបញ្ហាចរាចរណ៍ កុំឲ្យមានការកកស្ទះ៕
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-07_16-51-08-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-07_16-51-13-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-07_16-51-18-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-07_16-51-25-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-07_16-51-30-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-07_16-51-36-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-07_16-51-44-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)