ភ្នំពេញ៖ គណៈកម្មាធិការ រៀបចំការប្រណាំងទូក ភូមិព្រៃស្នួល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន ទឹកបរិសុទ្ធវីតាល់ដែលបានឧបត្ថម្ភជា ទឹកបរិសុទ្ធសម្រាប់រៀបចំកម្មពិធី និងផ្ដល់ជូនដល់កីឡាករ កីឡាការិនី អុំទូក នៅភូមិព្រៃឈ្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
សូមបញ្ជាក់ថា ភូមិព្រៃស្នួលបាននឹងកំពុងត្រៀម រៀបចំឱ្យមានការលេងប្រណាំងទូក ជាលើកទី៤ ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។ ហើយនៅពេលរាត្រី ក៏មានការប្រគុំតន្រ្តី និងបាញ់កាំជ្រួចផងដែរ។
ភូមិព្រៃស្នួលបានប្រែមុខមាត់ថ្មី ក្រោមការជួយឧបត្ថមគាំទ្រផ្ទាល់ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈការកែលំអ ផ្លូវថ្នល់ បំពាក់អំពូលភ្លើងសូឡា ក៏ដូចជាការស្ដារហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយទឹក សម្រាប់ប្រជាពលរដ្ឋ ធ្វើស្រែប្រាំង ជាពិសេសរៀបចំឱ្យព្រឹត្តិការណ៍ សប្បាយរីករាយ ជាប់ជាប្រចាំផងដែរ ក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរ ដូចជាពិធីបុណ្យអុំទូក នេះជាដើម។
ជាមួយនឹងការត្រៀមរៀបចំ ឱ្យការប្រណាំងទូកស្មាច់លើកទី២នេះ លោក សយ សុភាព តំណាងឱ្យអ្នកភូមិព្រៃស្នួល បានអំពាវនាវដល់ប្រជាពលរដ្ឋ ព្រមទាំងមន្រ្តីអាជ្ញាធរ ជិតឆ្ងាយទាំងអស់ អញ្ជើញចូលរួម និងជូយឧបត្ថម្ភ តាមការគួរ ដើម្បីឱ្យពិធីបុណ្យប្រណាំងទូក សប្បាយរីករាយបន្ថែមទៀត ៕