ពោធិ៍សាត់÷ អភិបាលខេត្តពោធិ៍សាត់ និង ជាប្រធានគណះបញ្ជាការឯកភាព រដ្ឋបាលខេត្ត នៅថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ក្នុងកិច្ចប្រជុំគណះបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត លោកបានស្នើរដល់មន្ទីរ ស្ថាប័ន និង អាជ្ញាធរក្រុង/ស្រុកទាំងអស់ ត្រូវមានការប្រលង ប្រណាំងរៀបចំ សោភ័ណ្ឌភាព សណ្តាប់ធ្នាប់សាធារណះ អោយបានល្អប្រសើរ និងដាក់តាំងរូបថតឥស្សរជនដែលនាំមកនូវសន្តិភាព និង ការអភិវឌ្ឍន៍ប្រទេសនៅតាមអង្គភាព និងមូលដ្ឋានរៀងៗខ្លួន ។
លោកអភិបាលខេត្តក៍ បានកោតសរសើរ ដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង/ស្រុក និង កងកម្លាំងសមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចទទួល បានលទ្ធផលល្អប្រសើរ និង វិជ្ជមានជាច្រើន ហើយក៍មានការកោត សរសើរពីថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ មកលើគណះបញ្ជាការឯកភាពរដ្ឋបាល ខេត្តពិសេសអង្គភាព ស្នងការដ្ឋាននគរបាលខេត្ត ។
ជាមួយគ្នានោះដែរ លោកខូយ រីដា អភិបាលខេត្តក៍ សូមអោយអាជ្ញាធរក្រុង/ស្រុកបំផុស ប្រជាពលរដ្ឋអោយចូលរួមដាំ ដើមឈើនៅតាមលំនៅដ្ឋាន តាមដងផ្លូវសាធារណះ និង នៅតាមសាលារៀន វត្តអារ៉ាមដោយត្រូវចេះ ធ្វើអនាម័យបរិស្ថាន ដើម្បីបានជាម្លប់ជ្រកកោន និង បង្កើនសោភ័ណ្ឌភាពបៃតង និង មានសុខភាពល្អ។លោកអភិបាលខេត្តក៍បានបញ្ជាក់ថា នៅប៉ុន្មានថ្ងៃខាងមុខនេះពោលគឺនៅថ្ងៃទី ៩-១០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ព្រឹតិ្តការអ៊ុំទូកថ្នាក់ខេត្តជាលើកទី ៥ នៅដងស្ទឹងពោធិ៍សាត់និងចាប់ដំណើរការដោយមានទូកចូលរួមប្រគួតប្រជែងចំនួន ៣១ ទូក និង មានការដាក់តាំងពិពណ៌ ការប្រគំតន្ត្រីរាំលេងកម្សាន្ត និង បាញ់កាំជ្រួចនាពេលរាត្រីផងដែរ ក្នុងន័យដើម្បីអោយដំណើរ ការពិធីប្រព្រឹត្តទៅ ដោយរលូនបង្កលក្ខណះ សប្បាយរីករាយជូនប្រជាពលរដ្ឋ ៕