កំពង់ធំ : លោក សាយ គឹមឡម បានធ្វើការណែនាំដូច្នេះ នៅក្នុងឱកាសដែលលោក និងសហការីព្រមទាំងតំណាង “អង្គការស្អាតកម្ពុជា ” បានអញ្ជើញចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរកហានិភ័យចំនួន ៧០គ្រួសារ នៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ជាមួយគ្នានេះលោក បានកោតសរសើរ និងថ្លែងអំណរគុណព្រម ទាំងស្វាគមន៍យ៉ាងកក់ក្តៅដល់ “អង្គការស្អាតកម្ពុជា” ដែលតែងតែមានទំនាក់ទំនងនិងសហការល្អ ជាមួយរដ្ឋបាលស្រុកស្ទោង ក្នុងការធ្វើកិច្ចការមនុស្សធម៌ កន្លងមកជាពិសេសការចូលរួម ចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយទឹកជំនន់ នារដូវវស្សាកន្លងមក ដែលមាន រហូតដល់ទៅ៣លើក នៅក្នុងពេលនេះដែលជាគុណតម្លៃមិនអាចកាត់ថ្លៃបាន។
លើសពីនេះលោក បានណែនាំដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានក៏ដូចជាប្រជាកសិករដែលតែងតែ ព្រោះស្រូវមិនប្រកាន់រដូវ ត្រូវចេះពិនិត្យសង្កេតមើលស្ថានភាព អាកាសធាតុក៏ដូចជា ស្ថានភាពទឹកស្ទឹងស្ទោង ឲ្យនបានត្រឹមត្រូវជាក់ លាក់ចៀសវាងការ ជនលិចខូចជាយក្សថា ហេតុដែលខ្ញុំឲ្យខាតបង់ផល ប្រយោជន៍បងប្អូនហើយ ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារថែមទៀត។
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវ ដល់ប្រជាកសិករ សូមបង្កើនការដាំដុះ និងផលិតផល កសិកម្មនានា ជុំវិញគេហដ្ឋានជាពិសេសអ្នកនៅ តាមដងស្ទឹងស្ទោងដែលនឹងជួយឲ្យសុខភាព បានរឹងមាំនិងសេដ្ឋកិច្ចគ្រួសារ របស់បងប្អូនឲ្យបានធូរធារមួយកម្រិតថែមទៀត ។
សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋទាំង ៧០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាននូវ÷ អង្ករ១បេ និងត្រីខរ១យួរផងដែរ៕
ដោយសំនៀង