ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋ ការពារសុខភាពអំឡុងពេលបុណ្យអុំទូក

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារសុខភាពរបស់ខ្លួន ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ។

តាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នឹងមានប្រជាជន ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញ មកចូលរួមកំសាន្តព្រះរាជពិធីបុណ្យច្រើនកុះករ។

ក្រសួងសុខាភិបាល បញ្ជាក់ថា «សូមណែនាំក្រើនរំលឹកដល់សាធារណជន ទាំងអស់ ចូលរួមការពារសុខភាពបុគ្គល ក្រុមគ្រួសារ និងសហគមន៍ ពីជំងឺជាយថាហេតុណាមួយ ដោយអនុវត្តនូវ វិធានការបង្ការសំខាន់ៗ»។

ក្រសួងសុខាភិបាល ក៏បានលើកទឹកចិត្តដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងមន្ត្រី បុគ្គលិកសុខាភិបាល ព្រមទាំង ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការអនុវត្តតាមដំបូន្មានសាមញ្ញៗខាងលើ ដើម្បីការពារខ្លួន និងក្រុម គ្រួសារ។ ក្រសួង បានជូនពរប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវសុខភាពល្អ សុវត្ថិភាព ចៀសផុតពីជំងឺផ្សេងៗ និងសូម មានសេចក្តីរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕

To Top