ព័ត៌មានអន្តរជាតិ

លោក Trump ប្រកាសឈ្មោះរដ្ឋមន្ត្រីការបរទេសថ្មី ដែលនឹងចូលរួមរដ្ឋាភិបាល របស់អាមេរិក

RT News

បរទេស៖ យោងតាមការចេញផ្សាយ RTប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump បានតែងតាំងសមាជិកព្រឹទ្ធសភារដ្ឋ Florida លោក Marco Rubio ឱ្យធ្វើជារដ្ឋមន្ត្រីការបរទេសថ្មី របស់គាត់ដែលកន្លងមកលោកRubio ដែល​ជាបុគ្គលដែលមានបំណង ចង់បានតំណែង​នេះ​ជា​យូរ​មក​ហើយ។

លោក Trump បានប្រកាសការសម្រេចចិត្ត របស់គាត់នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធដោយពណ៌នា លោកRubio ថាជាអ្នកតស៊ូមតិដ៏រឹងមាំសម្រាប់ជាតិរបស់យើង ជាមិត្តពិតចំពោះសម្ព័ន្ធមិត្តរបស់យើង និងជាអ្នកចម្បាំងដែលមិនមានការភ័យខ្លាច ដែលនឹងមិនថយក្រោយ ចំពោះសត្រូវរបស់យើងឡើយ។

នៅក្នុងការបង្ហោះនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមលោក Rubio បាននិយាយថាគាត់ត្រូវបាន គោរពដោយការជឿទុកចិត្តដែលប្រធានាធិបតី Trump បានផ្តល់ទៅឲ្យគាត់ហើយថាគាត់នឹង ធ្វើការជារៀងរាល់ថ្ងៃដើម្បីអនុវត្ត របៀបវារៈគោលនយោបាយ ការបរទេសថ្មីរបស់ខ្លួននៅពេលខាងមុខ។

យ៉ាងណាក្តីរំលឹកដែរថាលោកRubio និង Trump បានប៉ះទង្គិចគ្នាយ៉ាងជូរចត់ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៦ នៅពេលដែលសមាជិក ព្រឹទ្ធសភារដ្ឋផ្លរីដារូបនេះបានព្យាយាមមិនជោគជ័យ ក្នុងការឈ្នះការតែងតាំងពីគណបក្សសាធារណរដ្ឋ សម្រាប់តំណែងជាបេក្ខភាពប្រធានាធិបតី។

ខណៈពេលក្រោយមកគាត់ ក៏បានក្លាយជាសម្ព័ន្ធមិត្ត ដ៏ស្មោះត្រង់របស់លោក Trump ចាប់តាំងពីពេលនោះមក ទស្សនៈគោលនយោបាយការបរទេស របស់គាត់ជាធម្មតាមានលក្ខណៈអភិរក្សនិយម ជាងម៉ាកយីហោ “America First”៕

ប្រែសម្រួល៖ ស៊ុន លី

To Top